Connect with us

ចរាចរណ៍

រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉កបត់ឆ្លងផ្លូវ ស្លាប់-របួស ២ នាក់ នៅផ្លូវជាតិលេខ ៥

បានផុស

នៅ

រថយន្ត ១ គ្រឿង សង្ស័យ​បើក​លឿន​ជ្រុល​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក កំពុង​ឆ្លង​ផ្លូវ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស ១ នាក់ រង​របួស​ធ្ងន់ និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ៣០ នាទី​ល្ងាច ថ្ងៃ​ទី ៥ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ មុខ​សាលាបឋមសិក្សា​ចំរើន​ភាព ភូមិ ១ សង្កាត់​ច្រាំង​ចំរេះ ១ ខណ្ឌ​ឫស្សីកែវ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា រថយន្ត​បង្ក ម៉ាក នីសាន់ ណាវ៉ារ៉ា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-5552 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ចំណែក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ឆ្លង​ផ្លូវ​ពី​លិច​ទៅ​កើត ក៏​ត្រូវ​រថយន្ត​បង្ក​បុក​ពេញទំហឹង រង​របួស​ធ្ងន់ ២ នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ។ លុះ​ទៅ​ដល់​មន្ទីរពេទ្យ បុរស​ម្នាក់ បាន​ស្លាប់។ ពេល​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទុក​ប្រគល់​ទៅ​ការិយាល័យ​ជំនាញ​សួរនាំ​តាម​នីតិវិធី។

ក្រោយ​កើតហេតុ នគរបាល​ជំនាញ​សហការ​ជាមួយ​មូលដ្ឋាន បាន​វាស់វែង​នាំ​យក​រថយន្ត និង​អ្នកបើកបរ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ។ ចំណែក​សព សមត្ថកិច្ច​ស្រាវជ្រាវ​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​មក​ទទួល​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម