Connect with us

ចរាចរណ៍

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ ដកហូតម៉ូតូអ្នកជិះបញ្ច្រាស ១៥ គ្រឿង មករក្សាទុក ក្រោយណែនាំមិនស្ដាប់

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី ១ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវ ២១៧ ដក​ហូត​ម៉ូតូ​អ្នក​ជិះ​បញ្ច្រាស ១៥ គ្រឿង មក​រក្សា​ទុក ក្រោយ​ណែនាំ​មិន​ស្ដាប់។ ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ធ្វើ​ឡើង បន្ទាប់ពី​អាជ្ញាធរ​បាន​អប់រំ​ជា​ច្រើនលើកច្រើនសា តែ​មិន​ស្តាប់​តាម​ការ​ណែនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី លោក ជា សារ៉េត ចៅសង្កាត់​ស្ទឹងមានជ័យ​ទី ១ បាន​ប្រាប់​កម្ពុជា​ថ្មី​ឱ្យ​ដឹង​ថា យុទ្ធនាការ​ចាប់​ឃាត់​យានយន្ត​យក​ទៅ​រក្សាទុក​នៅ​ពេលនេះ ធ្វើ​ឡើង​បន្ទាប់ពី​កម្លាំង​អាជ្ញាធរ​ធ្លាប់​បាន​អប់រំ​ណែនាំ​ជាច្រើនលើក​កន្លង​ទៅ​ហើយ តាមរយៈ​ការ​ដាក់​កម្លាំង ដើម្បី​ណែនាំ​ឱ្យ​ពួកគាត់ បើកបរ​នៅ​លើ​ផ្លូវ​អាទិភាព​របស់​ខ្លួន។

សូម​បញ្ជាក់​ថា ត្រង់​ចំណុច​ផ្លូវ ២១៧ នេះ មាន​ផ្លូវ​កាត់​ទទឹង​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​យ៉ាង​មមាញឹក​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​យ៉ាង​ខ្លាំង​ផង​ដែរ ទើប​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មួយ​ចំនួន​តូច​តែងតែ​បើកបរ​បញ្ច្រាស​ទិស​ដូច្នេះ។

ជាមួយ​នេះ អាជ្ញាធរ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា និង​បញ្ឈប់​ការ​ធ្វើ​ចរាចរណ៍​បញ្ច្រាស​ទិស​ដែល​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណភាព​ក្នុង​ទីក្រុង ព្រមទាំង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម