ចរាចរណ៍
មន្ត្រីអាវុធហត្ថ៤នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងដីក្រុមហ៊ុន ចម្ការចេក វៀតណាម ថាកូអាគ្រី
មន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ និងបុរសជនជាតិវៀតណាមម្នាក់បានបាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកដីធុនធំ និងរថយន្ដកាមេរីបាឡែននៅលើផ្លូវកណ្តាល ដីក្រុមហ៊ុនចម្ការចេក វៀតណាម ថាកូអាគ្រី ស្រុកលំផាត់ ខេត្តរតនគិរី។

តាមរបាយការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចក្រុមហ៊ុនចម្ការចេកវៀតណាម ថាកូអាគ្រី ភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បង្កឡើងរវាងរថយន្ដធុនធំបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D ៤៦៥០ បុកជាមួយរថយន្ដកាមេរីបាឡែនពាក់ស្លាកលេខ ២N ០៣៤០ ក្នុងទិសដៅបញ្ច្រាសគ្នា។ ក្រោយពីកើតហេតុតៃកុងរថយន្ដបែនដឹកដីបានគេចខ្លួនបាត់។

របាយការណ៍បញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដបែនដឹកដីបានបើកបរក្នុងទិសដីពីលេចទៅកើត លុះពេលមកដល់ចំណុចកើតហេតុក៏បុកគ្នាជាមួយរថយន្តកាម៉ារីបាឡែនក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យជិះក្នុងរថយន្ដកាមេរីបាឡែនចំនួន៥នាក់ ក្នុងនោះមានមន្ត្រីកងរាជងាវុធហត្ថ៤នាក់ បានកៀបជាប់ក្នុងរថយន្ដស្លាប់ភ្លាមៗ។ តាមរបាយការណ៍បញ្ជាក់ថា មូលហេតុបឋម បណ្ដាលមកពីអ្នកបើកបររថយន្ដកាមេរីបាឡែន ចូលទៅគន្លងផ្លូវខាងស្ដាំរបស់រថយន្ដបែនដឹកដី។

តាមរបាយការណ៍ មន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ ជាមន្ត្រីបម្រើការងារនៅស្នាក់ការ ៧៨៣ ខេត្តរតនគិរី មានឈ្មោះ ១ ប្រាក់ សុខី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអាវុធហត្ថ មានទីលំនៅ ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់។២ឈ្មោះ មុន មេងលៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជអាវុធហត្ថ មានទីលំនៅ ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់។ ៣ឈ្មោះ អេង ពិសី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខមន្ត្រីអាវុធហត្ថ មានទីលំនៅ ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់។ និងទី៤ឈ្មោះ អ៊ុង សុផានី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខមន្ត្រីអាវុធហត្ថ ទីលំនៅភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់។ ចំណែកម្នាក់ទៀតជាជនជាតិវៀតណាម មានឈ្មោះ ទ្រុង វ៉ាន់ថាញ់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនចម្ការចេក ទីលំនៅ ភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

ក្រោយពីកើតហេតុ មន្ត្រីនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋានគរបាលខេត្តរតនគិរីបានចុះវាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋានខេត្តរង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះទាំង៥នាក់ ត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ