Connect with us

ចរាចរណ៍

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

បានផុស

នៅ

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បាននិងកំពុងស្វែងរកអត្តសញ្ញាណជនបង្ក ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួស២នាក់ លើកំណាត់ផ្លូវជាតិលេខ៤៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក យេន ទូច អធិការនគរបាលស្រុកបូទូមសាគរ បានឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលជំនាញរបស់លោកកំពុងស្វែងរកកំណត់អត្តសញ្ញាណជនបង្កដែលបើកបររថយន្តម៉ាកហ៊ីហាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D7777 អំឡុងពេលធ្វើដំណើរពីលិចទៅកើតបុកនឹងរថយន្ដ ម៉ាកស៊ីណា ពណ៌ប្រផេះ ពាក់ស្លាកលេខ2Q1704 ពេញទំហឹង។

លោកអធិការនគរបាលស្រុកបូទុមសាគរបន្តថា បច្ចុប្បន្នជនបង្កកំពុងរត់គេចខ្លួន ក្រោយបង្កហេតុកាលពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤៥នាទី បណ្ដាលឱ្យស្លាប់មនុស្សស្លាប់ពីរនាក់ និងរងរបួសពីរនាក់ ត្រង់ចំណុចចន្លោះ​Km៤៥-៤៦ ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ។

បច្ចុប្បន្ន កម្លាំងនគរបាលចរាចរណ៍ បានយកវត្ថុតាងទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដើម្បីអនុវត្តនីតិវិធីបន្ត រីឯជនរងគ្រោះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម