Connect with us

ចរាចរណ៍

រថយន្ត ២ គ្រឿង បុកគ្នាពេញទំហឹង ត្រង់ផ្លូវបំបែកជា ៤ ខូចខាតយ៉ាងធ្ងន់ធ្ងរ

បានផុស

នៅ

រថយន្ត ២ គ្រឿង បើក​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ទាំងសងខាង​នៅ​ផ្លូវ​បំបែក​ជា​បួន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង ១០ នាទី​យប់ ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៥ តាម​បណ្ដោយ​ផ្លូវ ៩២ កែង​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក FORDRANGER ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-8013 បើក​តាម​បណ្ដោយ​ផ្លូវ ៩២ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើត​ហេតុ​នៅ​ផ្លូវបំបែក​ជា​បួន ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក DEFENDER ពណ៌​ទឹកមាស បើកបរ​ដោយ​នារី​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ភូមិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​មិន​បាន​ជាន់​ហ្វ្រាំង ក៏​ស្រាប់តែ​រថយន្ត​ម៉ាក ​FORDRANGER បាន​បើក​បុក​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុង​នោះ ​រថយន្ត​ម៉ាក​ FORDRANGER រង​ការ​ខូចខាត​ផ្នែក​ខាងមុខ រីឯ​រថយន្ត​ម៉ាក DEFENDER ​វិញ ​រង​ការ​ខូចខាត​ទទឹង​រថយន្ត​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​គ្រោះថ្នាក់​ភ្លាមៗ អ្នក​បើកបរ​រថយន្ត​ម៉ាក DEFENDER​ បាន​ចុះ​ពី​រថយន្ត ហើយ​ហៅ​ម៉ូតូ​កង់​បី​ឡាំប៉ា​តា​ឥណ្ឌា​ជិះ​គេច​ខ្លួន​បាត់ ដោយ​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ។ បន្ទាប់មក​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ភ្លាមៗ។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​ទាំង ២ គ្រឿង ខាងលើ យក​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៩ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម