Connect with us

ចរាចរណ៍

បុរសម្នាក់ សង្ស័យស្រវឹង ចូលស្ថានីយប្រេងឥន្ធនៈចតរថយន្តមួយសន្ទុះ ច្រឡំជាន់ហ្គែរ បុករះរបងការ៉ាស់សាំង

បានផុស

នៅ

បុរស​ម្នាក់ សង្ស័យ​ស្រវឹង បើក​រថយន្ត ១ គ្រឿង ចូល​ចត​គេង​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ បាន​ច្រឡំ​ជាន់​ហ្គែ​រ​បុក​រះ​របង​ស្ថានីយប្រេងឥន្ធនៈ រួច​ហោះ​បុក​ម៉ូតូ ១ គ្រឿង និង​បន្ត​បុក​ជញ្ជាំង​កញ្ចក់​ហាង​លក់​រថយន្ត ១ កន្លែង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី កែង​ផ្លូវ​បេតុង​(​វត្ត​នាគ​វ័​ន្ត​) សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត LEXUS RX330 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ នគរបាល 2-8668 ចូល​មក​ចត​ក្នុង​ស្ថានីយ​ប្រេងឥន្ធនៈ បាន​មួយសន្ទុះ អ្នក​បើក​រថយន្ត​បាន​គេង​ក្នុង​រថយន្ត ប្រហែល​ងើប​មកវិញ​ច្រឡំ​ជាន់​ហ្គែ​រ ក៏​ទៅ​បុក​នឹង​របង​ស្ថានីយប្រេងឥន្ធនៈ​ រួច​ហោះ​បុក​ម៉ូតូ ១ គ្រឿង​ទៀត ពេល​កំពុង​ជិះ​កាត់ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ HONDA SCOOPY ពណ៌​ស ពាក់​ផ្លាក​លេខ ព្រែ​វែង 1T-9424 រង​របួស​ស្រាល។ ចំណែក​រថយន្ត បាន​បន្ត​ទៅ​បុក​កញ្ចក់​ហាង​លក់​រថយន្ត ១ កន្លែង បន្ថែម​ទៀត។

ក្រោយពេល​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង ម៉ូតូ ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម