Connect with us

ចរាចរណ៍

បើករថយន្តលឿន ជ្រុលទៅបុករង្វង់មូលវិមានឯករាជ្យ រងការខូចខាត

បានផុស

នៅ

ស្ត្រី​ម្នាក់ បើក​រថយន្ត​បុក​រង្វង់​មូល​វិមានឯករាជ្យ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត និង​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ បន្ត​ទៅ​លែង​រួច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៥០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នៅ​ចំណុច​រង្វង់​មូល​វិមានឯករាជ្យ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​យុវជន​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុនពេល​កើតហេតុ គាត់​បាន​ឃើញ រថយន្ត​ម៉ាក FORD RANGER WILD TRACK ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2BS-4833 បើកបរ​ដោយ​ស្ត្រី​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​វិថី​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​បើក​មក​ដល់​ចំណុច​ទល់មុខ​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន រថយន្ត​បាន​ប៉ះ​កៀរ​ម៉ូតូ ២ គ្រឿង បណ្ដាល​ឲ្យ​ដួល រួច​មិន​ព្រម​ឈប់​ដោះស្រាយ ក៏​បន្ត​បើក​ចេញ​ពី​ទីតាំង​កើតហេតុ។ ភ្លាមៗ នោះ ភាគី​ខាង​ម៉ូតូ ក៏​នាំគ្នា​ដេញ​តាម​រថយន្ត​រហូត​ដល់​មហាវិថី​ព្រះ​នរោត្តម។ រថយន្ត​បើក​គេច​រហូត ជ្រុល​ទៅ​បុក​រង្វង់​មូល​វិមានឯករាជ្យ បង្ក​ការ​ខូចខាត តែ​មិន​ទាន់​អស់​ល្បឿន ក៏​បើក​ទៅ​ដល់​ក្បែរ​របង​វិទ្យាស្ថាន​ជាតិ​អប់រំ ទើប​អស់​ល្បឿន​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន។ ចំណែក​អ្នក​បើក​រថយន្ត​បង្ក​បាន​ឡើង​រថយន្ត​ព្រុស ០១ គ្រឿង​ទៀត បើក​ចេញពី​ទីតាំង​កើតហេតុ ដើម្បី​ទៅ​ព្យាបាល​របួស​នៅ​ឯ​មន្ទីរពេទ្យ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ហៅ​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម