ចរាចរណ៍
យុវជនម្នាក់ បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកអូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
យុវជនម្នាក់ ជិះម៉ូតូទៅហូបចុកជាមួយមិត្តភ័ក្ដិ ខណៈពេលកំពុងជិះឆ្លងផ្លូវ ត្រូវបានរថយន្តម៉ាកស្តាររិចបើកបុកអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ និង ៣៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ ២៥៩ សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរបុគ្គលិកហាង រស់នៅម្តុំផ្សារសាំហាន់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី ២០១៤ ជិះម្នាក់ឯង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមធ្យម ហើយបើកឆ្លងផ្លូវកម្ពុជាក្រោម។ ខណៈពេលឆ្លងបានជាងពាក់កណ្ដាលផ្លូវ ស្រាប់តែឃើញរថយន្តម៉ាកស្តាររិច ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងខ្ទាតជាច្រើនម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែករថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ដោយឡែកតាមប្រភពព័ត៌មានពីមិត្តភ័ក្ដិដែលធ្វើដំណើរមកតាមក្រោយ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1D-5319 បើកមកពីកន្លែងហូបចុកជាមួយមិត្តភ័ក្ដិនៅហាងជិតកន្លែងកើតហេតុ ដើម្បីធ្វើដំណើរទៅកន្លែងស្នាក់នៅម្តុំផ្សារសាំហាន់ ខណ្ឌឫស្សីកែវ ក៏ជួបរឿងអកុសលបែបនេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌទួលគោក បានធ្វើលិខិតប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ