ចរាចរណ៍
រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ
បុរសម្នាក់បេីករថយន្តធុនធំម៉ាក ហុីយ៉ាន់ដាយ លឿនជ្រុលបុករះម៉ូតូចំនួន៣គ្រឿង ខណៈកំពុងឈប់រង់ចាំភ្លេីងស្តុបតែសំណាងល្អមិនមានអ្នករងរបួសធ្ងន់។ ករណីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចស្តុប៦០ម៉ែត្រ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូចំនួន៣គ្រឿងមានម៉ាក PCX មួយគ្រឿង ស្កូបពីមួយគ្រឿង និងឃ្លីកមួយគ្រឿង កំពុងឈប់រង់ចាំភ្លេីងស្តុបក្រហម ទិសដៅពីលិចទៅកេីត បន្ទាប់មកស្រាប់តែមានបុរសម្នាក់បេីករថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-7780 ធ្វេីដំណេីរមកពីក្រោយជ្រុលបុករះបណ្តាលឲ្យម៉ូតូខូចខាត សំណាងល្អអ្ននជិះម៉ូតូរងរបួសស្រាល។

ក្រោយកេីតហេតុភាគីទាំងសងខាងបានធ្វេីការសម្របសម្រួលគ្នាមិនត្រូវ ទេីបសមត្ថកិច្ចជំនាញចរាចរណ៍ចុះវាស់វែងអូសយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយនាពេលក្រោយ៕
អត្ថបទ៖ សុខា




-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់