Connect with us

ចរាចរណ៍

អ្នកនាំពាក្យក្រសួងសាធារណការ ស្នើមន្ត្រីចរាចរណ៍តាមគោលដៅ មានវិធានការលើរថយន្តកែច្នៃទ្រុងខុសបច្ចេកទេស

បានផុស

នៅ

អ្នកនាំពាក្យ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ស្នើ​ដល់​មន្ត្រី​ចរាចរណ៍​គ្រប់​គោលដៅ សូម​មេត្តា​ជួយ​ពិនិត្យ​មើល​រថយន្ត​កែច្នៃ​ខុស​បច្ចេកទេស​ដែល​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ និង​ដឹក​លើស​ទម្ងន់​កំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​យប់ ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ មាន​រថយន្ត​កែច្នៃ​ត​ទ្រុង​ដឹក​បន្លែ ១ គ្រឿង ពាក់​ស្លាក​លេខ កណ្ដាល 2A-4432 បាន​ដឹក​លើស​ទម្ងន់​ឡើង​ស្ពាន​មិន​រួច ក៏​រអិល​ថយ​ក្រោយ​ប៉ះ​រថយន្ត Toyota Rally ស្លាក​លេខ​ភ្នំពេញ 2BR-2100 បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ។

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ តាម​ការ​បញ្ជាក់​ពី លោក ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា រថយន្ត​ខាងលើ ពេល​ឆៀក​ផ្សេង ពេល​ធ្វើ​អាជីវកម្ម​ផ្សិង។ បើ​យោង​តាម​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ឆៀក រថយន្ត​ខាងលើ បាន​ចូល​ឆៀក​ចុងក្រោយ​នៅ​មណ្ឌល​ឆៀក​ខេត្ត​កំពង់ស្ពឺ​(​ដូច​មាន​រូប​ភាព​ភ្ជាប់​ជាមួយ​) នៅ​ថ្ងៃ​ទី ២២/០៦/២០២២ និង​ហួស​សុពលភាព​ឆៀក​តាំងពី​ថ្ងៃ​ទី ២២/០៦/២០២៣។ នៅ​ឆ្នាំ​បន្តបន្ទាប់ ម្ចាស់​រថយន្ត មិនដែល​យក​រថយន្ត​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទៀត​ឡើយ មក​ទល់​ពេលនេះ (​ឆៀក ១ ឆ្នាំ ម្ដង​)។

ជា​មួយ​នេះ លោក ផន រឹម ក៏បាន​ស្នើ​ដល់​នគរបាល​ចរាចរណ៍​ផ្លូវគោក​តាម​ដង​ផ្លូវ ត្រូវ​មាន​វិធានការ​ដោយ​ចាប់​ឃាត់ទុក​រថយន្ត​ដែល​មាន​ភិនភាគ​(​ដូច​រូប​)​ផ្ទៀងផ្ទាត់​ឯកសារ និង​មាន​វិធានការ​តាមច្បាប់ ព្រោះ​រថយន្ត​នេះ​ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច មិនមែន​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ទេ។

ដោយឡែក​យោង​តាម​ផេក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ បញ្ឈប់​រាល់​យានយន្ត​កែច្នៃ​ខុស​បច្ចេកទេស និង​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ចូលរួម​ថែរក្សា​ផ្លូវថ្នល់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស តែង​បាន​បំពេញ​បេសកកម្ម​ការងារ​ចុះ​អនុវត្ត​ការអប់រំ​ណែនាំ​ដល់​អ្នក​បើកបរ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ រថយន្ត​ធំៗ ជុំវិញ​ករណី​ការ​ប្រើប្រាស់​សញ្ញា​សូរ​សព្ទ​(​ស៊ី​ផ្លេ​) ខុស​លក្ខណៈ​បច្ចេកទេស ការ​ត​ទ្រុង​បន្ថែម និង​ការ​ដឹកជញ្ជូន​សំពីងសំពោង​ដោយ​មិនបាន​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ដែល​បាន​កំណត់ ក្នុង​គោលបំណង​ទប់ស្កាត់​សកម្មភាព​អនាធិបតេយ្យ អាច​បង្ក​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នៅ​ពេល​ធ្វើដំណើរ។

ជុំវិញ​បញ្ហា​នេះ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បាន​បន្ត​ចាត់​វិធានការ​ទប់ស្កាត់​យានដ្ឋាន​ជួសជុល និង​កែច្នៃ និង​យានដ្ឋាន​ដំឡើង​យានយន្ត​ខុសច្បាប់ ត្រួត​ពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដោយ​បន្ត​ពង្រឹង​ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រឹត​បន្តឹង​ច្បាប់ ដើម្បី​ថែរក្សា​ផ្លូវ​ថ្នល់​កុំ​ឲ្យ​ខូចខាត​មុន​អាយុកាល។

សូម​បញ្ជាក់​ថា រៀងរាល់​យប់​ប្រជាពលរដ្ឋ​តែងតែ​ឃើញ​មាន​រថយន្ត​ប្រភេទ​កែច្នៃ​ទ្រុង​ទាំងនេះ​ចូល​មក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មក​ទម្លាក់​អីវ៉ាន់​នៅ​ផ្សារ​ដើម​គរ និង ផ្សារ​សែន​នាគ​មាស ឬ ចូល​មក​យក​អីវ៉ាន់​ដឹក​ចេញ​ទៅ​តាម​បណ្ដា​ខេត្ត​នានា៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ នាទីutes មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម