ចរាចរណ៍
៤៥ ថ្ងៃ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ ឃាត់មធ្យោបាយជិះបញ្ច្រាសសរុប ១៥១ គ្រឿង ធ្វើកិច្ចសន្យា និងណែនាំ រួចប្រគល់ជូនម្ចាស់វិញ
ក្នុងរយៈពេល ៤៥ ថ្ងៃ មធ្យោបាយជិះបញ្ច្រាសនៅលើកំណាត់ផ្លូវ ២១៧ (មុន្នីរ៉េត) សរុបចំនួន ១៥១ គ្រឿង ត្រូវបានអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ ធ្វើការឃាត់ដើម្បីធ្វើកិច្ចសន្យា និងណែនាំ រួចប្រគល់ជូនម្ចាស់វិញ។ នេះបើតាម លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានឲ្យដឹងនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ នេះ។

លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី ១ បានបញ្ជាក់ថា រយៈពេល ៤៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែមករា ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ អ្នកជិះបញ្ច្រាសទិស នៅលើកំណាត់ផ្លូវ ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់ជាប្រចាំ គឺ ចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ជាក់ស្ដែងរហូតដល់បច្ចុប្បន្ននេះ សង្កេតឃើញថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពុំសូវនាំគ្នាជិះបញ្ច្រាសទិសបន្តទៀតឡើយ។

លោកចៅសង្កាត់សង្កត់ធ្ងន់ថា ការអនុវត្តនេះ ចាប់ផ្ដើមអនុវត្តពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រយៈពេល ៤៥ ថ្ងៃនេះ ក្នុងនោះ ឃាត់បានមធ្យោបាយជិះបញ្ច្រាសសរុបចំនួន ១៥១ គ្រឿង ម៉ូតូចំនួន ១៤៧ គ្រឿង និងផាសអាប់កង់បីចំនួន ៤ គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ១ រយៈពេល ១ ថ្ងៃ ដើម្បីធ្វើកិច្ចសន្យា និងណែនាំ រួចប្រគល់ជូនម្ចាស់វិញ។

គួរជម្រាបថា លោក ជា សារ៉េត ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានដឹកនាំកម្លាំងចុះធ្វើសណ្ដាប់ធ្នាប់ និងណែនាំដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវ ២១៧ (មុន្នីរ៉េត) ចាប់ពីមុខវត្តស្ទឹងមានជ័យ រហូតដល់ផ្លូវកែងការ៉ាស់សាំងភីធីធី ជិតប៉េអឹមក្រុង ឲ្យចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការសង្កាត់ ក្នុងករណីនៅតែបន្តលក់ដូររំលោភលើផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ទៀតនោះ អាជ្ញាធរ នឹងចាត់វិធានការរដ្ឋបាល៕
អត្ថបទ ៖ សុភា











-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន