ចរាចរណ៍
រថយន្តក្រុងដឹកអ្នកដំណើរពីភ្នំពេញទៅវៀតណាម ជាប់បារ៉ាស់នៅស្ពានសម្តេចតេជោ
កំណាត់លើស្ពានសម្តេចតេជោក្បាលថ្នល់ បានកកស្ទះចរាចរណ៍នៅម៉ោងប្រមាណ ១៣ និង ១០ នាទី រសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ ដោយសារតែរថយន្តក្រុងដឹកដំណើររបស់ក្រុមហ៊ុនវៀតណាមទើសបារ៉ាស់ចុងស្ពានឆ្លងកាត់ពុំបានដែលបង្កឲ្យកកស្ទះចរាចរណ៍តែម្ដង។

លោក វ៉ាន់ សុខ ជាកម្មកររៀបចំចរាចរណ៍លើស្ពានសម្តេចតេជោ ក្បាលថ្នល់ បានឲ្យដឹងថា នៅវេលាម៉ោង ១៣ និង ០០ នាទីរសៀល ថ្ងៃខាងលើ មានរថយន្តដឹកអ្នកដំណើរពីភ្នំពេញទៅប្រទេសវៀតណាមបានបើកបរឆ្លងស្ពានសម្តេចតេជោក្នុងទិសដៅពីក្បាលថ្នល់ឆ្ពោះទៅផ្លូវជាតិលេខ ១ ក៏បានទើសដំបូលរថយន្តត្រង់ចំណុចបង្គោលបារ៉ាស់មិនអនុញ្ញាតឲ្យរថយន្តខ្ពស់ៗ ឆ្លងកាត់ ដែលបង្កការកកស្ទះដោយសារមានរថយន្ត និងម៉ូតូ បើកតាមក្រោយជាប់រដឹក។

លោកបានបញ្ជាក់ថា រថយន្តខ្ពស់មិនអនុញ្ញាតឲ្យបើកបរលើស្ពានបានឡើយ។ ដូច្នេះទើបបង្ខំចិត្តទប់ស្កាត់រថយន្តបើកបរលើស្ពានមួយរយៈត្រង់ផ្លូវចុះទៅក្បាលថ្នល់ក្នុងទិសដៅពីលិចទៅកើត៕
អត្ថបទ ៖ នរា




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?