Connect with us

ចរាចរណ៍

រថយន្តព្រូស ១ គ្រឿង បុករះរថយន្ត ៣ គ្រឿង និង ប៉ះម៉ូតូ ១ គ្រឿង ខណៈកំពុងរង់ចាំភ្លើងស្តុប

បានផុស

នៅ

បុរស​ជនជាតិ​ម្នាក់ រួម​ដំណើរ​នឹង​មិត្តភ័ក្ដិ បាន​បើក​រថយន្ត​ម៉ាក​ព្រូស ក្នុង​ល្បឿន​លឿន ទៅ​បុក​រះ​រថយន្ត ៣ គ្រឿង និង ប៉ះ​ម៉ូតូ ១ គ្រឿង ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប បណ្ដាល​ឱ្យ​ខូចខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០២៥ ស្ថិតនៅ​ស្តុប ៩២ កែង​ផ្លូវ ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​ជនជាតិ​ចិន ៣ ទៅ ៤ នាក់ ជិះ​ក្នុង​រថយន្ត ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស្ករ ១ គ្រឿង ដែល​មាន​ស្លាក​លេខ ភ្នំពេញ 2BO-4193 បើកបរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​លេខ ៩២ ទិសដៅ​ពី​កើ​តទៅ​លិច ល្បឿន​លឿន​ឆ្ពោះទៅកាន់​ស្តុ​ប ៩២។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ទៀត​ថា ខណៈ​មកដល់​ជិត​ស្តុប​ទៅហើយ រថយន្ត​មិនបាន​បង្អង់​ល្បឿន​នោះ​ទេ ដោយ​ខាងមុខ​មាន​រថយន្ត​កំពុង​ឈប់​ចាំ​ភ្លើង​សញ្ញា​ចរាចរណ៍ ក៏​ជ្រុល​បុក​រះ​ទាំង​កំរោល រថយន្ត ៣ គ្រឿង និង​ប៉ះ​ម៉ូតូ ១ គ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត ចំណែក​ម្ចាស់​ម៉ូតូ​រង​របួស​ស្រាល។

ចំពោះ​រថយន្ត និង​ម៉ូតូ ​រង​ការ​ខូចខាត​រួមមាន TOYOTA PRUIS , HIGHLANDER , MAZDA និង​ម៉ូតូ BEAT ១ គ្រឿង ប៉ុន្តែ​ម្ចាស់​ម៉ូតូ​មិន​ប្រកាន់ ក៏​បើក​ចេញពី​ទីតាំង​កើតហេតុ​បាត់​ទៅ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​ឱ្យ​ភាគី​ទាំងអស់​សម្រប​សម្រួល​គ្នា​ដោយ​សន្តិវិធី។ បើ​សិន​មិន​អាច​ដោះស្រាយ​គ្នា​បាន​នោះ សមត្ថកិច្ច នឹង​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងអស់​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម