Connect with us

ចរាចរណ៍

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម អប់រំផ្សព្វផ្សាយច្បាប់ ជូនពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ

បានផុស

នៅ

អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់ចាម ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ ៧១ សេ ក្នុង​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ដើម្បី​ពញ្ញាក់​ស្មារតី​អ្នក​ប្រើប្រាស់​ផ្លូវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បើកបរ ខណៈ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ជិត​ខិត​មកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​មាន​ការ​ចង្អុលបង្ហាញ​ពី លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម ក្រុមការងារ​ជំនាញ​លេខាធិការដ្ឋាន នៃ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់ចាម លោក សុខ លឹមហៀង ប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចាត់តាំង លោក ផេង ដា​រ៉ែ​ន អនុប្រធាន​មន្ទីរ ដឹកនាំ​ក្រុម​ការងារ​សហការ​ជាមួយ​នឹង​លោក​វរសេនីយ៍ឯក សែម ហ៊ាង ស្នងការ​រង​ដឹកនាំ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កំពង់ចាម និង​កងកម្លាំង​នគរបាល​ស្រុក​ចំការ​លើ ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សួរ​សំនួរ​ចម្លើយ​ទទួល​យក​មួក​សុវត្ថិភាព និង​បិត​ស្ទីឃ័រ កង់ រ៉ឺម៉ក​ម៉ូតូ រថយន្ត​តាក់ស៊ី ដល់​ប្រជាពលរដ្ឋ​ទូទៅ​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ ដែល​ធ្វើ​នៅ​ទីតាំង​ផ្លូវជាតិ​ ៧១​ សេ ភូមិ​ស្ពឺ ឃុំ​ស្ពឺ ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម។

ឆ្លៀត​ឱកាស​នោះ​ដែរ លោក ផេង ដារ៉ែន អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ដើម្បី​ចូលរួម​ចំណែក​ផ្សព្វផ្សាយ និង​ក្រើន​រំលឹក​ដល់​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ក៏​បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​​អ្នក​បើកបរ និង​អ្នក​ប្រើប្រាស់​ផ្លូវ ក្នុង​ន័យ​មួយ​ពញ្ញាក់​ស្មារតី​ក្នុង​ការ​បើកបរ ជាពិសេស​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ជិត​មកដល់ ពោល​គឺ​ធ្វើ​យ៉ាងណា​ចេះ​អធ្យាស្រ័យ​គ្នា មាន​សុជីវធម៌​ក្នុង​ការ​បើកបរ និង​គោរព​សិទ្ធិ​អាទិភាព។

ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​ក្នុង​ស្រុក​ស្ទឹងត្រង់ បាន​បញ្ជាក់​ប្រាប់​ថា ពួកគាត់​គាំទ្រ​ចំពោះ​សកម្មភាព​ផ្សព្វផ្សាយ​មួយ​នេះ គឺ​ជួយ​រំលឹក​ដល់​អ្នក​បើកបរ កុំ​ឲ្យ​មាន​ការ​ធ្វេសប្រហែស , មិន​គោរព​ច្បាប់​ចរាចរណ៍ និង​មិន​ពាក់មួក​សុវត្ថិភាព ដែល​អាច​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ពេល​កំពុង​បើកបរ ដូច្នោះ​មាន​តែ​ត្រូវ​ប្រុងប្រយ័ត្ន ពាក់មួក​សុវត្ថិភាព , ពាក់​ខ្សែក្រវាត់​ , កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើកបរ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​តាម​ដង​ផ្លូវ។

ក្នុង​យុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ និង​ពង្រឹង​ច្បាប់​ចរាចរណ៍ ក្រុមការងារ នៃ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កំពង់ចាម បាន​ធ្វើការ​យក​សំណួរ​-​ចម្លើយ​ស្ដីពី​ច្បាប់​ចរាចរណ៍​មក​ធ្វើការ​សួរ ដើម្បី​យក​រង្វាន់​មួក​សុវត្ថិភាព និង​ផ្តល់​សៀវភៅ​ច្បាប់​ចរាចរណ៍​ទៀត​ផង។

ក្រុមការងារ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​បើកបរ​ម៉ូតូ​ត្រូវតែ​រពាក់​មួក​សុវត្ថិភាព​គ្រប់ៗ គ្នា និង​ពាក់​ខ្សែក្រវាត់​ពេល​បើកបរ​រថយន្ត មិន​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង គ្រឿងញៀន គោរព​ភ្លើង​សញ្ញា​គំនូស​សញ្ញា និង​ផ្លាកសញ្ញា​ចរាចរណ៍ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បាន​បង្ក​នូវ​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ និង​សេដ្ឋកិច្ច​ជាតិ៕

អត្ថបទ និង​រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម