ចរាចរណ៍
បុរសម្នាក់ កំពុងជិះកង់សុខៗ ត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនឬទិ្ឋមុនីបុកស្លាប់
បុរសម្នាក់ កំពុងជិះកង់សុខៗ ស្រាប់តែត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនឬទិ្ឋមុនីបុកស្លាប់ ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ ព្រឹក ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសរងគ្រោះជិះកង់ពាក់មួកការពារសុវត្ថិភាព ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកអ្នកដំណើរ ១ គ្រឿងរេចង្កូតមកបុកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់។

អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីបុករួច រថយន្តក្រុមហ៊ុនឬទិ្ឋមុនីដឹកអ្នកដំណើរពេលយប់ បានបើកពីកន្លែងកើតហេតុមកឈប់ រួចចុះពីលើរថយន្តគេចខ្លួនបាត់ បន្សល់តែភ្ញៀវដែលកំពុងគេងលើរថយន្តប៉ុណ្ណោះ។ ក្នុងនោះពេលភ្ញៀវចុះពីលើរថយន្តមកទើបដឹងថាអ្នកបើករថយន្តបានបុកបុរសម្នាក់ជិះកង់តាមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ រួចអ្នកបើករថយន្តបានគេចខ្លួនបាត់។

ប្រភពបន្តទៀតថា ពេលនោះដែរ ក៏មានកូនស្រីរបស់គាត់(ជនរងគ្រោះ) បានដឹកជនរងគ្រោះតាមកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះដែរ ពេលដឹកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងយកកង់ និងរថយន្តក្រុង ទៅរក្សាទុក រង់ចាំអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា