ចរាចរណ៍
ត្រីមាសទី ១ ឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់-របួសជាង ៩០០ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
នៅត្រីមាសទី ១ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ប្រមាណជាង ៨៧០ ករណី ក្នុងនោះមានអ្នកស្លាប់ និងរបួសធ្ងន់-ស្រាលប្រមាណជាង ៩៦០ នាក់ បើប្រៀបធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២៤ កន្លងទៅ មានការថយចុះ ៤%។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣ មេសា នេះថា ត្រីមាសទី ១ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨៧២ ករណី មានជនរងគ្រោះសរុប ៩៦៣ នាក់ ស្រី ៥៥២ នាក់ ស្លាប់ ២៨ នាក់ របួសធ្ងន់ ២៧៧ នាក់ និង របួសស្រាល ៦៦១ នាក់។ ចំនួននេះបើធៀបទៅនឹងត្រីមាសទី ១ ឆ្នាំ ២០២៤ មានការថយចុះចំនួន ៤ ភាគរយ។

នៅត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩១៣ ករណី ដែលមានជនរងគ្រោះចំនួន ១ ០៦៥ នាក់ បុរស ៤៥៣ នាក់ ស្រី ៦១២ នាក់ ស្លាប់ ៣៩ នាក់ របួសធ្ងន់ ៣១៧ នាក់ និងរបួសស្រាល ៧០៩ នាក់ ខណៈត្រីមាសទី ១ ឆ្នាំ ២០២៣ មានកម្មករមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦៦២ ករណី ដែលមានជនរងគ្រោះ ៧៣០ នាក់ បុរស ៣៣០ នាក់ និងស្រី ៤០០ នាក់ ក្នុងនោះ ស្លាប់ ២២ នាក់ របួសធ្ងន់ ២០៥ នាក់ និងរបួសស្រាល ៥០៣ នាក់ប៉ុណ្ណោះ។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានបន្តថា មានកត្តាសំខាន់ ៣ ដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរួមមាន កត្តាមនុស្ស យានយន្ត និងកត្តាផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងពីកត្តាមនុស្ស ដូចជា បើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ មិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ ការវ៉ាជែង និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកទៅកាន់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរផងដែរ៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក