Connect with us

ចរាចរណ៍

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

បានផុស

នៅ

អ្នក​បើកបរ​ម៉ូតូ ២ គ្រឿង មិន​ដឹង​បើក​ក្នុង​ល្បឿន​ប៉ុន្មាន​នោះ​ទេ បើក​បញ្ច្រាស​ទិស​គ្នា បាន​ពន្លះ​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ភាគី​ម្ខាង​ទៀត​រង​របួស​ធ្ងន់​នៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៥៥ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ០៧ ខែ​មេសា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ ១០៤ សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជាង ១០ យប់ គាត់​បាន​បិទទ្វារ​ផ្ទះ​ រួច​​ចូល​សម្រាក។ មួយសន្ទុះ​ក្រោយមក ក៏​ឮសូរ​ដូច​រន្ទះបាញ់​តែម្ដង ​ភ្លាមៗ​ គាត់​បាន​រត់​ចេញ​មក​ខាង​ក្រៅ​មក​មើល ឃើញ​ថា​មាន​មនុស្ស​ប្រុស​ចំនួន​ ២ ​នាក់ និង​ម៉ូតូ​ ២​ គ្រឿង ដែល​មួយ​គ្រឿង​ជា​ម៉ូតូ​ម៉ាក Honda Dream សង់ ឆ្នាំ​ ២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ ​1IJ-7579 និង​មួយ​គ្រឿង​ទៀត Honda Dream ពាក់​ស្លាក​លេខ 1AJ-0169 សង្ស័យ​បើក​បញ្ច្រាស​ទិសដៅ​គ្នា ​បាន​ដេក​ដួល​នៅ​លើ​ផ្លូវ ហើយ​ស្ថានភាព​ម៉ូតូ​វិញ​ខូចខាត​មួយ​កំណាត់​ផ្នែក​ខាងមុខ​មើល​លែង​យល់។ ភ្លាម​នោះ​ គាត់​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​កន្លែង​កើតហេតុ​ ដើម្បី​ជួយ​ជនរងគ្រោះ ​តែ​ជា​អកុសល​មាន​ម្នាក់បាន​ស្លាប់​បាត់ទៅហើយ ចំណែក​ម្នាក់ទៀត​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ធ្វើការ​វាស់វែង​យក​ម៉ូតូ​រក្សាទុក ​និង​ប្រគល់​សព​ជូន​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម