Connect with us

ចរាចរណ៍

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

បានផុស

នៅ

បុរស​ម្នាក់ ជា​នាយ​រង​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ត្រូវ​បាន​នគរបាល​ក្រុង​តាខ្មៅ​ឃាត់ខ្លួន ក្រោយពី​បើក​រថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​បុរស​ម្នាក់ រង​របួស​យ៉ាង​ដំណំ ដោយសារ​ខឹង​ជនរងគ្រោះ​គោះ​កញ្ចក់​រថយន្ត​របស់​ខ្លួន។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​យប់ ថ្ងៃ​ទី ៨ ខែ​មេសា ឆ្នាំ ២០២៥ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ​លក់​ភេសជ្ជៈ សុនី​តា នៅ​លើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង ២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សែម វិចទ័រ ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ​នគរបាល​ជាតិ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ការិយាល័យ​បច្ចេកទេស មន្ទីរ ក ៦ តួនាទី នាយរង​ការិយាល័យ​ឋានន្តរស័ក្តិ​វរសេនីយ៍ត្រី ជា​អ្នក​បើក​រថយន្ត​ម៉ាក FORD RANGER ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ ​2AY-6536។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ផល វុទ្ធី ភេទ​ប្រុស អាយុ ៣២ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​HONDA DREAM ពណ៌​ក្រហម ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1KS-4177។

ប្រភព​ដដែល​បន្ត​ថា នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក FORD RANGER ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ ​2AY-6536 ធ្វើ​ដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត នៅ​លើ​ផ្លូវ ​១១៥ ពេល​បើក​មក​ដល់​ស្តុ​ប​តា​លន់ (ស្តុ​ប​កាកបាទក្រហម)​ ក៏មាន​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក HONDA DREAM ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1KS-4177 មក​គោះ​កញ្ចក់​ឡាន ​FORD RANGER ខាងលើ ទើប​អ្នក​បើកបរ​ឡាន ​FORD RANGER ខឹង​ ក៏​បើកឡាន​ដេញ​បុក​តែម្ដង។ ក្នុង​នោះ លុះ​ពេល​មកដល់​កន្លែង​កើតហេតុ​ រថយន្ត​ក៏បាន​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​អស់​ចំនួន ៤ ម៉ែត្រ​ទៀត។

ក្រោយ​កើតហេតុ អ្នក​បើក​ម៉ូតូ ត្រូវ​បាន​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ។ ចំពោះ​មធ្យោបាយ​ខាងលើ ​ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ដោយឡែក​អ្នក​បើកបរ​រថយន្ត​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ចំនួន 0,47mg/L៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១៩ វិនាទី មុន

ឃាត់ខ្លួននាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ក្រោយបើករថយន្តដេញបុកម៉ូតូ របួសបុរសម្នាក់

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ប្រទេសមីយ៉ាន់ម៉ា ផ្អាកផ្ដល់​ទិដ្ឋាការដល់​ទេសចរបរទេស បន្ទាប់ពីគ្រោះ​រញ្ជួយដី

ព័ត៌មានជាតិ៨ នាទីutes មុន

គ្រួសារដែលបង្កើតបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបានអំណោយពីសម្តេច ម៉ែន សំអន

ព័ត៌មានជាតិ១៣ នាទីutes មុន

CBC បង្ហើបគន្លឹះដោះស្រាយ ដើម្បី​ស្តារ​ឥណទាន​ខូច​ ដោយសារ​បង់​យឺត

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាភាពយន្ត យស បូវណ្ណៈ ដឹកនាំការសម្តែងរបាំត្រុដិ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ លើទឹកដី​អា​មេ​រិ​ក

Sokha Hotels

ព័ត៌មានពេញនិយម