ចរាចរណ៍
បុរសម្នាក់ បើករថយន្តកុងតឺន័រ ចង់សាកឡើងលើស្ពានទើបតែសម្ពោធ ទាក់ធ្លាក់ស្លាកហាមឃាត់ចុះក្រោម
រថយន្តកុងតឺន័រមួយគ្រឿង ចង់បើកឡើងស្ពានមរតកតេជោ មិនមើលស្លាកហាមឃាត់ បណ្តាលឲ្យទាក់ស្លាកសញ្ញាចុះមកក្រោមរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅគល់ស្ពានអាកាសមរតកតេជោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2136 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ បានបើកឡើងស្ពានអាកាសមរតកតេជោ ប៉ុន្តែត្រូវទាក់ស្លាកហាមរថយន្តធុនធំឡើងស្ពានបណ្ដាលឲ្យបាក់ស្លាកធ្លាក់ចុះមកក្រោមសង្កត់ពីលើរថយន្តរងការខូចខាតតែម្ដង។

សមត្ថកិច្ចបន្តថា ចំណុចស្ពានអាកាសមរតកតេជោ គឺហាមឃាត់គ្រប់រថយន្តធុនធំដែលចង់បើកឡើងលើស្ពាន ដោយនៅពេលថ្មីៗ ស្ពានអាកាសនេះ ទើបតែដាក់សម្ពោធជាផ្លូវការផងដែរ ប៉ុន្តែបែរជាត្រូវក្រុមរថយន្តធុនធំមួយចំនួនបើកមិនមើលស្លាកសញ្ញាហាមឃាត់ទាល់តែសោះ បង្កឲ្យខូចខាតសម្បត្តិរបស់រដ្ឋថែមទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា