Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ អំពាវនាវម្ចាស់រថយន្តដឹកកម្មករគោរពច្បាប់ចរាចរណ៍ ចៀសវាងបង្កគ្រោះថ្នាក់ណាមួយកើតឡើងលើដងផ្លូវ

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ឯក ទូច សុភា អនុ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​អំពាវនាវ​ដល់​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត​ទាំងអស់ ត្រូវ​មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់​ពេល​បើកបរ ដោយ​ត្រូវ​ចូលរួម​អនុវត្ត និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចៀសវាង​បង្ក​ជា​ហានិភ័យ​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង ព្រោះ​កម្មករ-និយោជិត​រាប់​សិប​នាក់ បាន​ផ្ញើ​ជីវិត​នៅ​លើ​រថយន្ត​របស់​អ្នក​បើកបរ​តែ​ម្នាក់​គត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​លើ​កម្មករ-និយោជិត​ហាក់​មាន​ការ​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។ ជាក់ស្ដែង​ក្នុង​រយៈពេល ​៤ ​ខែ ​ឆ្នាំ​ ២០២៥​ នេះ​ មាន​កម្មករ-និយោជិត ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ១ ០៣១​ ករណី មាន​ជនរងគ្រោះ​សរុប ១ ១៤១​ នាក់ ក្នុង​នោះ ​របួសស្រាល ៧៨៨ ​នាក់ របួសធ្ងន់ ៣២៣​ នាក់ និង​ស្លាប់​ ៣០​ នាក់ បើ​ធៀប​នឹង​រយៈពេល ​៤ ខែ ដូចគ្នា ​ឆ្នាំ​ ២០២៤​ ឃើញថា ​មានការ​កើន​ឡើង ២%។

ក្នុង​កម្មវិធី​បើក​ពិធី​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ និង​សុវត្ថិភាព​ក្នុង​ការ​ដឹកជញ្ជូន ជូន​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ និង​កម្មករ-និយោជិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន អ៊ិន​ធើ​ណេ​សិ​នណល ខូ​អិ​ល​ធី​ឌី​នៅ​ខេត្ត​ស្វាយរៀង ​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោក​ឧត្ដមសេនីយ៍​ឯក ទូច សុភា ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​កម្មករ-និយោជិត​ទាំងអស់ មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ធ្វើដំណើរ ចំពោះ​អ្នក​ធ្វើ​ដំណើរ​ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន។

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​) បាន​មានប្រសាសន៍ថា ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ជ្រាប​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​សមាជិក ប​.​ស​.​ស ឱ្យ​បាន​យល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ ដើម្បី​អាច​ចៀសវាង​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​ឃាតក​លាក់​មុខ​នៅ​លើ​ដង​ផ្លូវ។ ក្នុង​ន័យ​នេះ ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ផ្ទាល់​ពី​សាមីខ្លួន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​អនុវត្ត​ច្បាប់ និង​គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក​នៅ​ពេល​បើកបរ។

ចំណែក​លោក សរ សុដានី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​ស្នើ​ដល់​រោងចក្រ សហគ្រាស​ទាំងអស់ ក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង ត្រូវ​ជំរុញ លើកទឹកចិត្ត និង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​កម្មករ-និយោជិត នៅ​តាម​រោងចក្រ សហគ្រាស​របស់​ខ្លួន ឱ្យ​ចូលរួម​ពិធី​អប់រំ​ផ្សព្វផ្សាយ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ ឱ្យ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ដឹង និង​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៥ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ អំពាវនាវម្ចាស់រថយន្តដឹកកម្មករគោរពច្បាប់ចរាចរណ៍ ចៀសវាងបង្កគ្រោះថ្នាក់ណាមួយកើតឡើងលើដងផ្លូវ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ថៃបញ្ចប់ការបោសសម្អាត​ទីតាំង​អគារបាក់ដោយ​រញ្ជួយដី​ ខណៈតួលេខអ្នកស្លាប់នៅតែ​មិន​ទាន់ត្រូវ​គ្នា​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

តម្លៃប្រេងកើនឡើងជុំវិញសុទិដ្ឋិនិយមនៃការចរចាពន្ធអាមេរិក-ចិន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អភិបាលស្រុកមួយរបស់ឡាវ​ហាមបុគ្គលិក​រដ្ឋទាំងអស់ទទួលទានគ្រឿងស្រវឹងក្នុងម៉ោងធ្វើការ

ព័ត៌មានជាតិ២១ នាទីutes មុន

៤ ខែឆ្នាំនេះ ខ្យល់កន្ត្រាក់បណ្ដាលឱ្យស្លាប់-របួសមនុស្សជិត ២០ នាក់ និងបំផ្លាញផ្ទះជិត ៤ ពាន់ខ្នង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

កីឡា២០ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត កោតសរសើរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន គាំទ្រគំនិតប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ីរ៉ង់​អះអាង​ពី​សិទ្ធិ​នុយក្លេអ៊ែរ​​​របស់​ខ្លួន មុន​ការ​ចរចា​ជាថ្មី​ជាមួយ​​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម