Connect with us

ចរាចរណ៍

ស្លាប់​៤១៨​នាក់ និង​របួសធ្ងន់​៦៥៣​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៨៨​ថ្ងៃ​

បានផុស

នៅ

តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា រយៈពេល​៨៨​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៧៥០ លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤១៨ នាក់ របួស​ចំនួន​១១០៦ នាក់ របួសធ្ងន់​ចំនួន​៦៥៣ នាក់​។

​ចំណែក​នៅ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​០៤​លើក ក្នុងនោះ​ស្លាប់​ចំនួន​០៤ នាក់ របួស​ចំនួន​០៥ នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៣​នាក់ ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​តាម​រាជធានី ខេត្ត ចំនួន​០៣​។ សម្រាប់​ថ្ងៃទី​២៩ ខែមីនា នេះដែរ នគរបាល​ចរាចរ​ណ៍​ទូទាំង​ប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន​៣៣៤ គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​២៤៣ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​៩១ គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​រយៈពេល​៨៨ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ មាន​យានយន្ត​ល្មើស​ចំនួន​៦៧៩០៨​គ្រឿង ត្រូវបាន​ពិនិត្យ និង​ពិន័យ ក្នុងនោះ ម៉ូតូ​មាន​ចំនួន​៤៩៧៦២ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​១៨១៤៦ គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​១៤៤០១ គ្រឿង និង​រថយន្ត​ធំ​ចំនួន​៣៧៤៥ គ្រឿង នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

កីឡា៤៤ នាទីutes មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រោយប្ដីនាំប្រពន្ធទៅលោតទឹកពេលនេះនគរបាលថាកំពុងតាមរកជនសង្ស័យហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រពើ សំបុក​ត្រចៀក​កាំ និង​ទុរេន​​​ កំពុង​ឈាន​ឆ្ពោះ​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​​ចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម