ចរាចរណ៍
រថយន្ដពីរគ្រឿងបុកគ្នាក្រឡាប់ផ្ងារជើងកៀបជាប់អ្នកបើកបរក្នុងកាប៊ីន
បុរសម្នាក់កៀបជាប់ក្នុងកាប៊ីនរថយន្តរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តធនតូចបុករថយន្តធុនធំបើកបត់ឆ្វេងកាត់មុខក្រឡាប់ថ្ងៃជើង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៦និង៨៧ត្រង់ចំណុចផ្លូវបំបែកចូលរោងទឹកកក ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងហេតុការនេះគឺរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាក់លេខព្រះស៊ីហនុ 3A 7277អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ និងមួយគ្រឿងទៀតម៉ាកហ៊ីយ៉ានដាយធុនតូច ពណ៍ទឹកក្រូច ពាក់ស្លាកលេខ PP 3F4851 អ្នកបើកបរឈ្មោះនួនសុខឿន ភេទប្រុស អាយុ៤២ឆ្នាំរស់នៅក្នុងភូមិប្រស្និប ឃុំប្រស្និប ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបររថយន្តឲ្យក្រុមហ៊ុនវរះប៊ុនថាំ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះនិយាយឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញរថយន្ត២គ្រឿងបើកបន្តកន្ទុយគ្នាពីជើងទៅត្បូង លុះដល់ចំណុចចុះទួលរថយន្តធុនធំមានបានបត់ឆ្វេងស្រាប់តែត្រូវបានរថយន្តធុនតូចរបស់ក្រុមហ៊ុនវីរៈប៊ុនថាំបានបុកចំពាក់កណ្តាល បណ្ដាលឱ្យក្រឡាប់ផ្ងារជើងតែម្ដង ។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុង និងខេត្តបានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍យករថយន្តទាញអ្នកបើកបរដែលកៀបជាប់ក្នុងកាប៊ីនរថយន្តចេញមកក្រៅដោយមានរបួសស្រាលបន្តិចបន្តួចតែប៉ុណ្ណោះ ។
ករណីគ្រោះថ្នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា មកពីការបើកបររថយន្តធំបត់ឆ្វេងមិនមើលក្រោយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ដូចនេះ ៕
អត្ថបទ ៖ ឈៀងថារិទ្ធ






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា