ចរាចរណ៍
នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគេាករាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋមួយចំនួនដែលបើកបរយានជំនិះបញ្ច្រាសទិសសញ្ញាចរាចរណ៍ នៅលើបណ្ដោយផ្លូវព្រះនរោត្តម ដើម្បីអប់រំណែនាំឲ្យយល់ដឹងពីច្បាប់ចរាចរណ៍។

ការចុះអនុវត្តវិធានការអប់រំនេះ បន្ទាប់ពីមើលឃើញមានប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ដឹង និងមិនគោរពច្បាប់ចរាចរណ៍ និងដេីម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងរង្វង់ប្រតិបត្តិការខាងលេី កម្លាំងនគរបាលបានឃាត់អ្នកបេីកបរយានជំនិះសរុបចំនួន១១នាក់ ក្នុងនោះមានម៉ូតូកង់បីឥណ្ឌា ចំនួន ០១នាក់ និងម៉ូតូចំនួន១០នាក់៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


