ចរាចរណ៍
អនុភូមិបានបើកម៉ូតូទៅបុកដើមត្រសេកដុះអមផ្លូវបណ្តាលឲ្យបាក់.ក ស្លាប់នៅនឹងកន្លែង
បន្ទាយមានជ័យ ៖ អនុភូមិអំពិល បានបើកម៉ូតូទៅបុកដើមត្រសេកដុះអមផ្លូវ បណ្តាលឲ្យបាក់.ក ស្លាប់នៅនឹងកន្លែង ក្បែរផ្លូវលំសង្ស័យស្រវឹងស្រា។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចខាងត្បូងផ្លូវចូលភូមិម៉ៅប្រហែល ២៥០ម៉ែត្រ ស្ថិតក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹម ព្លឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាអនុភូមិអំពិល មានទីលំនៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុនោះជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាទ្រីមស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខ បន្ទាយមានជ័យ 1T-6290 ពីជើងទៅត្បូងលុះបើកដល់ចំណុចកើតហេតុបើកម៉ូតូជ្រុលទៅបុកដើមត្រសេកបណ្តាលឲ្យដួលបាក់.កស្លាប់ នៅនឹងកន្លែង។ សមត្ថកិច្ចថាជនរងគ្រោះសង្ស័យបើកម៉ូតូក្នុងស្ថានភាពស្រវឹង សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង៕
ដោយ ៖ វ៉ាន់ ណាង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?