Connect with us

ចរាចរណ៍

មន្ត្រីជំនាញ កាយដែករ៉ៃចេញពី​​កំណាត់​ផ្លូវ​ដែក​ទៅព្រលាន​ភ្នំពេញ ក្រោយកើតគ្រោះថ្នាក់ញឹកញាប់

បានផុស

នៅ

ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់នៅកំណាត់ផ្លូវលេខ ១០៥k ដែលភាគច្រើនកើតឡើងដោយ​សារ​ផ្លូវរថភ្លើងចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមមន្ត្រីជំនាញ និងតំណាងក្រុមហ៊ុន Royal Railway ចុះពិនិត្យ ដើម្បីកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ។ ក្នុងការចុះត្រួតពិនិត្យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវ។ ក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនប្រជាពលអ្នកធ្វើដំណើរ។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើងដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរទីតាំងឱ្យកាន់តែល្អប្រសើរ។

គួររលឹកថា កាលល្ងាចថ្ងៃទី៣ កក្កដា ម្សិលមិញ យុវតីសិស្សសាលាម្នាក់បានបាត់បង់ជីវិតដោយសារជិះម៉ូតូរអិលជាមួយផ្លូវរថភ្លើងដែលនៅលើផ្លូវ១០៥k បណ្ដាលឲ្យដួល ហើយត្រូវរថយន្ដមួយបើកកិន។ បើតាមប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុ ចំណុចនេះ គឺកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដោយសារការជិះកៀរជាមួយផ្លូវរថភ្លើងនេះឯង៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

៦ខែឆ្នាំនេះ អគ្គិភ័យកើតឡើងជាង៥២០លើកបង្កឲ្យមនុស្សស្លាប់ និងរបួសជាង៥០នាក់ និងបំផ្លាញផ្ទះជាង៤៧០ខ្នង

កីឡា៣៣ នាទីutes មុន

ក្តៅៗ! កីឡាករឆ្នើមរបស់ Man United ៥ នាក់បានណាត់គ្នាសុំក្លិ​បចាកចេញរដូវកាលនេះ

ជីវិតកម្សាន្ដ៥៦ នាទីutes មុន

លោក ឆាយ បូរ៉ា ថា ផែថងថាន មិនសមធ្វើរដ្ឋមន្ត្រីវប្បធម៌ថៃឡើយ ព្រោះគ្មានចំណេះដឹង សូម្បីប្រវត្តិសាស្ត្រប្រទេសខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដំរីក្នុងសួនសត្វប្រទេសហ្សំប៊ី ជាន់​អ្នកទេសចរស្លាប់​២នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជានៅតែជំរុញឱ្យភាគីថៃបង្ហាញសេចក្តីស្មោះត្រង់ ដោយរួមគ្នាដោះស្រាយបញ្ហាព្រំដែនតាមយន្តការ ICJ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួប​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច

ព័ត៌មានជាតិ១៨ ម៉ោង មុន

បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥

ព័ត៌មានជាតិ១៨ ម៉ោង មុន

Update ៖ ផ្សារទំនើបហេងឆៃលី ក្នុងក្រុងបាត់ដំបង ត្រូវអគ្គិភ័យលេបត្របាក់យ៉ាងធ្ងន់ធ្ងរ

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្សារទំនើបនៅក្រុងបាត់ដំបង

Sokha Hotels

ព័ត៌មានពេញនិយម