Connect with us

ចរាចរណ៍

ជិះម៉ូតូកៀរខឿនផ្លូវដួល ត្រូវរថយន្ដដឹកខ្សាច់កិនស្លាប់ភ្លាមៗ​​

បានផុស

នៅ

នារី​ម្នាក់​ជិះ​ម៉ូតូ​ចុះ​ពី​ស្ពាន​ព្រែក​ព្នៅ ខណៈ​ជិះ​ចុះ​ជិត​ផុត ស្រាប់តែកៀរ​ក្រឡាច់ជាមួយ​ខឿន​ថ្មើរជើង​ដួល ត្រូវ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដឹក​ខ្សាច់​មកពី​ក្រោយ​កិន​បណ្តាល​ស្លាប់ភ្លាមៗ ហើយ​រថយន្ត​បង្ក​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ឃាត់​បាន​ភ្លាមៗ​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើងនៅវេលា​ម៉ោង៩​និង​៥០​នាទី​ព្រឹក​ថ្ងៃទី២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ចុង​ស្ពា​ព្រែក​ព្នៅ​ខាងកើត ស្ថិតក្នុង​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ មុនពេល​កើតហេតុ​មាន​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ប៊ិ​ត ពណ៌​ក្រហម​ លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1IB-9509 ធ្វើដំណើរ​ស្រប​ទិសដៅ​គ្នា​ជាមួយ​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-7684 ជា​ប្រភេទ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ដឹក​ខ្សាច់​ ខណៈ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅ​ប៉ះ​នឹងខឿន​ថ្មើរជើង ​ធ្វើឲ្យជនរង​គ្រោះ​​ដួល ក៏ត្រូវរថយន្ត​ដឹកខ្សាច់ដែលបើក​មកពី​ក្រោយគេច​មិនទាន់ ​កិនជនរងគ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្ដង។

ក្រោយពីកើតហេតុ រថយន្ត​បាន​បើក​ហួស​ចេញពី​កន្លែងកើតហេតុ​ប្រមាណ​ជាង​៥០០ម៉ែត្រ ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​មក​ទទួល​អ្នកបើកបរ​យកទៅ​ប៉ុស្តិ៍​ដើម្បី​ប្រគល់ជូន​នគរបាល​ចរាច​រណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

សព​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ ទំនាក់ទំនង​ទៅក្រុមគ្រួសារ​ឲ្យមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ ចំណែកឯ​អ្នកបើកបរ​ព្រមទាំង​រថយន្ត​បង្ក​ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​នគរបាល​ចរាច​រណ៍​ជើងគោក ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣៨ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម