Connect with us

ចរាចរណ៍

រថយន្តដឹកទំនិញបុកម៉ូតូពីក្រោយអូសជាង១០ម៉ែត្រ កិនម្ចាស់ម៉ូតូស្លាប់ភ្លាមៗ

បានផុស

នៅ


បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រូវរថយន្តហុីយ៉ាន់ដាយ​ដឹកទំនិញធុនធំបើកបុកពីក្រោយ​ និងកិនអូសជិត១០​ម៉ែត្របណ្ដាលឲ្យស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម​។      

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១​៣និង៤០នាទីរសៀល ថ្ងៃទី៩​ ខែមេសា ឆ្នាំ​២០២១ នៅចំណុចគល់ស្ពានព្រែកជ្រៃ​ ភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តបង្កមានឈ្មោះ​ ប៉ក់​ កវី​ ភេទប្រុស​ អាយុ២០ឆ្នាំ​ ទីលំនៅ ភូមិព្រៃតាម៉ៅ​ ឃុំគីរីចុងកោះ​ ស្រុកគីរីវង់​ ខេត្តតាកែវ​ ។ ចំណែកសពជនរងគ្រោះឈ្មោះ​ សុឹម​ ចាន់ឌឿន​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ នៅភូមិពពេល​ ឃុំខុនរ៉ង​ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​ ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្កុបពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ​ កំពង់ធំ​ 1D-6269 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក​ ហុីយ៉ាន់ដាយ​ (ប្រភេទដឹកទំនិញធុនធំ) ពណ៌ស​ ពាក់ស្លាក​លេខ​ បាត់ដំបង​ 3A-2722 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពីក្រោយ​ និងកិនជនរងគ្រោះអូសជិត១០ម៉ែត្រ​ បណ្ដាលឱ្យជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម​នៅកន្លែងកើតហេតុ​។ ចំណែកតៃកុងរថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​ភ្លាមៗ ។ 

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក​ ព្រមទាំងនាំតៃកុង​ និងយកម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នាពេលក្រោយ​ ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានធ្វេីកំណត់ហេតុ​ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម