ដឹងថា​ ក្នុងដើមឬស្សីមាន​គជ់មាន​តម្លៃដែរទេ? – Kampuchea Thmey Daily
Connect with us

ជំនឿ

ដឹងថា​ ក្នុងដើមឬស្សីមាន​គជ់មាន​តម្លៃដែរទេ?

Published

on

គជ់ពិសេស ដែលមិនអាចកាត់ថ្លៃបានលើផ្សារ​ដូចសម្ភារៈនានា ត្រូវបាន​ដុះមកក្នុង ក្នុងក្រពះឬពោះវៀនដើមឬស្សីស្រុក ដែលតរៀងមក​ត្រូវបានគេចាត់ទុកថា ជាថាមពលធម្មជាតិ ប្រឆាំងនឹងសារធាតុពុល ក៏ដូចជា​មន្តអាគម និងថាម​ពលអវិជ្ជមាននានា។

គជ់នេះ​ជាទូទៅ​ដុះបង្កប់ក្នុងដើមឬស្សី ដែលពិបាកនឹង​ដឹងប្រសិន​មិនមាន​ការពន្យល់សប្តិឱ្យដឹងទៅរុករក នេះ​បើតាមសម្តី​អ្នកភូមិ។

គេជឿ​ថា វា​ទាក់ទាញសំណាង ពេលណា​ដាក់ជាប់ខ្លួន ឧទាហរណ៍​គជ់នេះ​នាំមក​នូវ​ភាពបរិបូរណ៍ដោយ​ទ្រព្យ ព្យាបាលការពារជំងឺតំកាត់​និង​ការពារមន្ត​អំពើខ្មៅ។

នៅចិន គេហៅវា​ផ្កាថ្មឫស្សី ហើយ​គេ​ទុកថា​វា​មានលក្ខណៈសម្បត្តិព្យាបាលរបួសចិត្ត ផ្តល់​ថាមពលរឹងមាំនិង​ថាមពលជីវិតដ៏មានឥទ្ធិពលផងដែរនៅពេលយើងធ្លាក់ទឹកចិត្តម្តងៗ។ វាគឺជាត្បូងដែលគេប្រើនៅពេលអ្នកចង់បោះជំហានធ្វើអ្វី​មួយ​ថ្មី ដូចជា​ការផ្លាស់ប្តូរទិសដៅជីវិតដែល​គុណ​សម្បត្តិ​គជ់នេះ អាចជួយ​ធ្វើឱ្យអារម្មណ៍មានតុល្យភាព ស្ងប់ដើម្បីការពារឥរិយាបថមិនល្អ​នានា​របស់យើង​ខ្លួនឯង និងការគិតគតិជ្រុល។

វាមាន​ច្រើនពណ៌ តែ​ភាគច្រើនគឺ “ស” “លឿងស្រាល” និង “ពណ៌ត្នោតខ្ចី” ជាផ្កាថ្មដ៏មាន​តម្លៃ​ក្នុងលោក សម្រាប់​ជា​គ្រឿងអលង្ការ តែគេមិនសូវលក់ដូរវានៅលើទីផ្សារ ដោយសារការបញ្ចេញវត្ថុនេះចេញ​ដូចកាត់លាភសំណាង​។

ចូររក្សាវាឱ្យបានល្អ ព្រោះនៅបារាំង​គេ​ចាត់ទុក គជ់ឬស្សី ថា ជាត្បូងពេជ្រដែលធ្វើអោយជីវិតកាន់តែប្រសើរឡើង៕

គ្រូ ឯម

ចុចអាន៖ ក្បួនហុងស៊ុយជួយបង្កើនថាមពល អំណាច និងលាភសំណាង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម