វប្បធម៌ ជំនឿ
គ្រីស្តាល់ ៥ ប្រភេទបង្កើនឥទ្ធិពលវិជ្ជមាន និងភាពរុងរឿងក្នុងជំនឿមនុស្សជាន់ដើម
គ្រីស្តាល់ត្រូវបានគេប្រើរាប់រយឆ្នាំមកហើយ ដោយមនុស្សនៅជុំវិញពិភពលោក ជាពិសេសជនជាតិចិន ដើម្បីនាំមកនូវសំណាងនិងភាពរុងរឿងដល់បុគ្គលនោះ។
រីឯគ្រីស្តាល់ផ្សេងទៀត ត្រូវបានប្រើដើម្បីព្យាបាលជំងឺរាងកាយដល់ពួកគេ និងមានដើមកំណើត មកពីសហរដ្ឋអាមេរិក ចិន ឥណ្ឌា ប្រេស៊ីលជាដើម។
១ . គ្រីស្តាល់ពណ៌លឿងដូចភ្នែករបស់ខ្លា

Yellow tiger eyes មានពណ៌លឿងដូចភ្នែកខ្លា គឺជាគ្រីស្តាល់ដែលមានឥទ្ធិពលខ្លាំងបំផុត ដែលផ្ដល់ឱ្យអ្នកប្រើប្រាស់នូវភាពក្លាហាន និងការលើកទឹកចិត្តក្នុងការធ្វើអ្វីគ្រប់យ៉ាង។ វាក៏ជាថ្មការពារផងដែរ ព្រោះអាចជួយការពារអ្នកប្រើប្រាស់ពីរលកអេឡិចត្រូម៉ាញេទិក ដែលអាចរំខានដល់មនុស្ស។
ចង់បានប្រសិទ្ធភាពទាក់ទងនឹងការព្យាបាល សូមដាក់នៅក្នុងបន្ទប់គេង ឬបន្ទប់ធ្វើការ។
២. គ្រីស្តាល់ពណ៌បៃតង

Emerald មានពណ៌បៃតង ត្បូងមរកតនេះគឺជាថ្មដ៏ស្រស់ស្អាតមួយ ត្រូវបានប្រើជាបំណែកគ្រឿងអលង្ការជាច្រើន។ គ្រីស្តាល់គួរឱ្យភ្ញាក់ផ្អើលនេះ អាចធ្វើបានច្រើនជាងអ្វីដែលមើលទៅស្អាត។ វាគឺជាគ្រីស្តាល់ដែលលើកកម្ពស់ការផ្ដោតអារម្មណ៍និងយកចិត្តទុកដាក់ខ្ពស់ សម្រាប់មនុស្សដែលមានបញ្ហាផ្ដោតអារម្មណ៍លើប្រធានបទណាមួយ។
ចូរទុកនៅក្នុងបន្ទប់សិក្សាឬកាបូប ហើយត្រូវប្រាកដថា ប្រើក្នុងកំឡុងពេលប្រឡង ដើម្បីជួយឲ្យការចងចាំមានរយៈពេលយូរ និងប្រសិទ្ធភាពជាងមុន។
៣. គ្រីស្តាល់ពណ៌ផ្កាឈូក

Rose quartz មានពណ៌ផ្កាឈូក គ្រីស្តាល់នេះគឺជាគ្រីស្តាល់ល្អមួយដែលត្រូវបានប្រើសម្រាប់ការព្យាបាលដោយខ្លួនឯង។ មិនត្រឹមតែអាចធ្វើឱ្យសះស្បើយនូវជំងឺរាងកាយប៉ុណ្ណោះទេ វាក៏អាចជាសះស្បើយនូវរបួសផ្លូវចិត្តដែរ។
គ្រីស្តាល់ប្រភេទនេះ នឹងជួយយើងឱ្យសម្រេចបាននូវស្ថិរភាពផ្ទៃក្នុង សូមរក្សានៅជិតបេះដូងរបស់យើង ពេលប្រើ ដើម្បីបំបាត់ភាពឈឺចាប់។
៤ គ្រីស្តាល់ពណ៌ស្វាយ

Amethyst មានពណ៌ស្វាយ គឺជាថ្មមួយដែលល្បីល្បាញ ត្រូវបានប្រើដោយសមាជិករាប់រយរាប់ពាន់នាក់នៃសហគមន៍គ្រីស្តាល់។ នេះគឺជាគ្រីស្តាល់ដែលអាចជួយឱ្យមនុស្សទទួលបានភាពស្ងប់ស្ងាត់ និងសន្តិភាពនៅក្នុងជីវិត។ ជួយបន្ធូរអារម្មណ៍និងរាងកាយ រួមទាំងតម្រឹមគំនិត ក្នុងអំឡុងពេលធ្វើសមាធិជាដើម។
៥. គ្រីស្តាល់ពណ៌លឿង

Citrine មានពណ៌លឿង ជាថ្មតំណាងឲ្យភាពសុទិដ្ឋិនិយម មិនត្រឹមតែអាចប្រើដើម្បីព្យាបាលជំងឺរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប្រើដើម្បីបង្កើនចក្ខុវិស័យសម្រាប់ពេលអនាគតផងដែរ។
ជាមួយនឹងដុំថ្មនេះ យើងនឹងអាចផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្សដែលពូកែ ដើម្បីសម្រេចគោលដៅក្នុងសុបិនរបស់យើង។
ដាក់គ្រីស្តាល់នៅក្នុងបន្ទប់ទាំងមូល កាន់តែមានប្រសិទ្ធភាពទ្វេដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព ៖ bornrealist
ចុចអាន៖ វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត
ចុចអាន៖ គជ់ភ្នែកខ្លា ថាមពលនៃអំណាចព្រមទំាងការពារអាគមផ្សេងៗ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ