Connect with us

សេដ្ឋកិច្ច

លោក Warren Buffett ៖ពីនេះទៅមុខនៅតែគ្មានអ្វីរាំងខ្ទប់អាមេរិកបានដដែល!

បានផុស

នៅ

អ្នកមានម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក គឺ មហាសេដ្ឋី លោក Warren Buffett បានបញ្ចេញការ​គាំទ្រដល់​សហរដ្ឋអាមេរិកក្នុងការ​រើបរើ ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងក្លា ក៏ដូចជា​វិបត្តិនយោបាយថ្មីៗនេះ។
លោក Warren Buffett បានធ្វើការវាយតម្លៃសុទិដ្ឋិនិយមអំពីសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ទោះបីគាត់បានទទួលស្គាល់ថា ជំងឺរាតត្បាតប្រភេទនេះអាចមានផលប៉ះពាល់ជាច្រើននិងខ្លំាងបំផុតក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសវ័យ ៨៩ ឆ្នាំរូបនេះបានថ្លែងនៅក្នុងការប្រជុំប្រចាំឆ្នាំ Berkshire Hathaway នៅ Omaha រដ្ឋ Nebraska ដែលត្រូវបានប្រារព្ធធ្វើជាលើកដំបូងស្ទើរតែគ្មានម្ចាស់ភាគហ៊ុនមកចូលរួមសោះ ដោយសារតែភ័យខ្លាច​ជំងឺរាតត្បាត។

លោក Buffett បានមានប្រសាសន៍ទទួលស្គាល់ថា ផលប៉ះពាល់នៃជំងឺរាតត្បាតបានបំផ្លាញសេដ្ឋកិច្ចពិភពលោករួចទៅហើយក្នុងវិសាលភាពទូលំទូលាយ ប៉ុន្តែគាត់នៅតែមានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកប្រយុទ្ធ​បាន​ប្រកប​ដោយ​ជោគជ័យ ដូចកាល​ចេញពីវិបត្ដិសង្គ្រាមលោកលើកទី ២ និងជំងឺរាតត្បាតផ្តាសាយកាលពីជាងមួយសតវត្សរ៍មុន។

លោក Buffett បានមានប្រសាសន៍ថា​« នេះពិតជាការពិសោធន៍មួយ! ខ្ញុំនៅតែជឿជាក់ … គ្មានអ្វីដែលអាចបញ្ឈប់ រារាំង​អាមេរិកបានទេ។»

ការប្រជុំប្រចាំឆ្នាំបានចាប់ផ្តើមជាច្រើនម៉ោងបន្ទាប់ពីក្រុមហ៊ុន Berkshire បានរាយការណ៍ពីការខាតបង់សុទ្ធនៅត្រីមាសដំបូងក្នុងទឹកប្រាក់ចំនួន ៤៩,៧៥ ពាន់លានដុល្លារ (៧៧,៤៧ ពាន់លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការខាតបង់ដ៏ធំធេងដែលមិនធ្លាប់មាន ចំពោះផ្សារ​ភាគហ៊ុនទូទៅនៅ ធនាគារអាមេរិកនិងក្រុមហ៊ុនអេបផល។

ចុចអាន អត្ថន័យពិតនៃពាក្យថា ជិវិតគឺជាការតស៊ូ

ចុចអាន ជីវិត​អាថ៌កំបាំងនៃកូនស្រីប្រធានាធិបតីពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម