Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការចាប់អារម្មណ៍ជាថ្មី ខណៈវីដេអូចម្រៀង វណ្ណដា ត្រូវបានរំលេចឡើងនៅលើផេករបស់ Smart Axiata នូវបទ «Hit The Road»

បានផុស

នៅ

ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលដែលនៅសុខៗក៏ស្រាប់តែលេចធ្លាយនូវដំណឹងដ៏រសើបជុំវិញតារាចម្រៀងរ៉េប វណ្ណដា និងក្រុមហ៊ុនបម្រើរសេវាកម្មស្មាតមានបញ្ហាទំនាស់ជាមួយគ្នារហូតដាក់ពាក្យបណ្តឹងឡើងតុលាកាទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញស្របពេលដែលព័ត៌មាននេះបានក្លាយជាទីចាប់អារម្មណ៍តាមដានរបស់មហាជននិងអ្នកគាំទ្រ ក៏ស្រាប់តែនៅលើបណ្តាញសង្គមហ្វេសប៊ុកបានលោត(រំលេច)ឡើងសារជាថ្មីម្តងទៀតនូវវីដេអូចម្រៀងរបស់តារារ៉េប វណ្ណដា នៅលើទំព័រផេកផ្លូវការរបស់ Smart Axiata នូវបទ «Hit The Road» តាមរយៈការដាក់ Sponsor នៅក្នុងប្រព័ន្ធហ្វេសប៊ុក ស្របពេលកំពុងតែមានបញ្ហានឹងគ្នានោះ។

ជាមួយគ្នានៃរូបភាពនិងវីដេអូបែបនោះដែរ ភ្លាមៗនេះបាននឹងកំពុងតែធ្វើឲ្យទស្សនិជនមួយចំនួនធំមានចម្ងល់គ្រប់គ្នាដោយហេតុផលថា ប៉ុន្មានថ្ងៃមុននេះរវាង វណ្ណដា និងក្រុមហ៊ុន Smart Axiata បានផ្ទុះរឿងរ៉ាវដ៏ចម្រុងចម្រាស់ជាមួយគ្នាផ្អើលពេញហ្វេសប៊ុក។ ប៉ុន្តែហេតុអ្វីបានជាក្រុមហ៊ុនដ៏ធំមួយនេះនៅតែបន្តសកម្មភាពរបស់ វណ្ណដា បែបនេះ។

អត្ថបទ៖ចាន់រ៉ា

ចុចអាន៖តារារ៉េប វណ្ណដា មានអ្នកលូកដៃអន្តរាគមន៍

ចុចអាន​៖តារារ៉េប វណ្ណដា ខកបំណងក្រោយ​​​ពេលទទួលបានដីការកោះហៅពីតុលាការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម