ស្របពេលវ៉ាក់សាំងរបស់អាមេរិកទទួលជោគជ័យ ៩០ ភាគរយ ចិនបែរជាផ្អាកការសាកល្បងនៅប្រេស៊ីល – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ស្របពេលវ៉ាក់សាំងរបស់អាមេរិកទទួលជោគជ័យ ៩០ ភាគរយ ចិនបែរជាផ្អាកការសាកល្បងនៅប្រេស៊ីល

Published

on

និយតករសុខភាពប្រេស៊ីលហៅកាត់ថា Anvisa បាននិយាយថា ខ្លួនបានផ្អាកការសាកល្បងព្យាបាលនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានរាយការណ៍ពីឧប្បត្តិហេតុធ្ងន់ធ្ងរមួយ ។ វាបានកើតឡើងនៅថ្ងៃទី ២៩ ខែតុលា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីឧប្បត្តិហេតុណាមួយនោះទេ ។

វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងជាច្រើននៃការធ្វើតេស្តដំណាក់កាលចុងក្រោយជាសកល ។

ប៉ុន្តែប្រទេសចិនបានប្រើវារួចហើយដើម្បីចាក់ដល់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសរបស់ខ្លួនក្នុងកម្មវិធីប្រើប្រាស់បន្ទាន់ ខណៈដែលមិនមានការឆ្លើយតបភ្លាមៗពីក្រុមហ៊ុនឱសថ Sinovac នោះទេ ។

ដំណឹងនៃការផ្អាកការសាកល្បងព្យាបាលនៅក្នុងប្រទេសប្រេស៊ីលបានកើតឡើងភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនផលិឱសថអាមេរិក Pfizer បាននិយាយថា វ៉ាក់សាំងរបស់ពួកគេបានបង្ហាញប្រសិទ្ធភាព ៩០ ភាគរយឯណោះ ។

ទន្ទឹមនោះកាលពីមុនក្រុមហ៊ុនឱសថ Sinovac បាននិយាយថា បុគ្គលិក និងគ្រួសាររបស់ពួកគេស្ទើរតែទាំងអស់បានទទួលវ៉ាក់សាំងនេះ ។ ហើយមន្រ្តីសុខាភិបាលចិនម្នាក់បាននិយាយថា ផលប៉ះពាល់ធ្ងន់ធ្ងរមិនត្រូវបានគេសង្កេតឃើញនៅក្នុងការសាកល្បងព្យាបាលនេះនោះទេ ។

គួរបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ ១៩ ហើយបានកត់ត្រាករណីឆ្លងជាង ៥.៦ លានករណីដែលជាចំនួនខ្ពស់បំផុតទីបីនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា និងមានអ្នកស្លាប់ជិត ១៦៣,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនចំនួនពីរបង្ហាញប្រសិទ្ធភាពការពារមនុស្សបានជាង ៩០ ភាគរយ

ចុចអាន ៖ កូរ៉េខាងត្បូងបើកដំណើរការនាវាមុជទឹកថ្មីទម្ងន់ ៣ ពាន់តោនជាមួយនឹងប្រព័ន្ធប្រយុទ្ធទំនើបៗ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម