គណបក្សលោកស្រី ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

គណបក្សលោកស្រី ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា

Published

on

យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតទូទៅដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹង ថា គណបក្សកាន់អំណាចរបស់មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុង សានស៊ូជី បានឈ្នះអាសនៈសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ។

លទ្ធផលចុងក្រោយនៃការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែវិច្ឆិកាបានបញ្ជាក់ថា គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ទទួលបានអាសនៈចំនួន ៣២២ ក្នុងនីតិកាលដែលចាំបាច់ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ។

គណបក្ស NLD បានដណ្តើមយកអាសនៈចំនួន ៣៤៦ នៃអាសនៈចំនួន ៤១២ ដែលត្រូវបានប្រកាស ខណៈដែល ៦៤ អាសនៈទៀតនៅតែទទួលបាន ហើយមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ គណបក្សប្រឆាំងមីយ៉ាន់ម៉ាមិនទទួលស្គាល់ការបោះឆ្នោត

ចុចអាន ៖ គណបក្សរបស់លោកស្រី ស៊ូជី អះអាងជ័យជម្នះក្នុងការបោះឆ្នោត មីយ៉ាន់ម៉ា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម