នាំ​គ្នាសម្រុក​ចាក់​វ៉ាក់សាំងផ្តាសាយដើម្បីការពារកូវីដ ១៩ ស្លាប់ ១៣នាក់ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

នាំ​គ្នាសម្រុក​ចាក់​វ៉ាក់សាំងផ្តាសាយដើម្បីការពារកូវីដ ១៩ ស្លាប់ ១៣នាក់

Published

on

ពលរដ្ឋ​កូរ៉េជាច្រើន​លាន​នាក់ បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំងការពារ​ផ្តាសាយ ដោយ​ភាគ​ច្រើន​ជឿថា វ៉ាក់សាំង​នេះអាចការពារ​ពួកគេជឿថា វ៉ាក់សាំង​នេះមិនត្រឹម​អាច​ការពារជំងឺផ្តាសាយនោះទេ ថែមទាំង​ការបន្ថយ​ហានិភ័យ​ឆ្លង​កូវីដ ១៩ បាន​ថែម​ទៀត ខណៈ​មក​ទល់​ពេល​នេះ មនុស្ស​យ៉ាង​ហោចណាស់ ១៣នាក់ បាន​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ផ្តាសាយ។

ទោះ​ជាយ៉ាង​ណា វេជ្ជបណ្ឌិតទទួល​បន្ទុក​ធ្វើ​កោសល្យ​វិច្ឆ័យ​សព លើក​ឡើង​ថា លោក​មិន​ជឿ​ការ​ស្លាប់​របស់​ជនរងគ្រោះ​ទាំង​ ១៣នាក់ មាន​ពាក់ព័ន្ធ​ជាមួយ​វ៉ាក់សាំងនោះ​ឡើយ។

គិត​មក​ទល់​នឹង​ពេល​នេះ ពលរដ្ឋ​កូរ៉េ ១៣លាននាក់ បាន​ទៅ​ចាក់​វ៉ាក់​សាំង​ការពារ​ផ្តាសាយ​នេះ ក្រោយរដ្ឋាភិបាល​បាន​បង្កើត​កម្មវិធី​ផ្តល់​វ៉ាក់សាំងដើម្បី​ទប់​ស្កាត់​ជំងឺផ្តាសាយ ដែល​ចាត់​ទុក​ជា​ជំងឺកំណាច​របស់​ប្រទេស​ត្រជាក់​មួយ​នេះ។

ជនរងគ្រោះ​ដែល​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ត្រូវ​គេ​អះអាង ៨នាក់ជាមនុស្ស​ជរាវ័យ​ចន្លោះ ៧០-៨០ឆ្នាំ ប៉ុន្តែ​ក៏​មាន​ក្មេង​ប្រុស​វ័យ ១៧ឆ្នាំ​ម្នាក់ ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំងបាន​ ២ថ្ងៃ។

មកទល់​នឹង​ពេល​នេះ ក្រុម​ការ​ងារ​ជំនាញដឹកនាំ​ដោយ​សាស្ត្រាចារ្យ Kim Jun-kon, កំពុងស៊ើបអង្កេតករណី​នេះ ដោយ​អះអាង វា​គ្មាន​ភស្តុតាងបញ្ជាក់​ថាការ​ស្លាប់របស់ជនរងគ្រោះ ដោយ​សារទទួល​វ៉ាក់សាំង​នេះ​ឡើយ ខណៈ​ក្រុម​ការងារ​របស់​លោក នឹង​ធ្វើ​តេស្ត​រក​កូវីដ ១៩ លើ​សព។

ប្រែសម្រួល៖ សុភា
ប្រភព៖ BBC

អត្ថបទពាក់ព័ន្ធ៖

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានជាតិ1 hour ago

ម្ចាស់​ឃ្លិប​វីដេអូ​ ដែល​បែកធ្លាយ​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​សាច់​ឈាម ឬ ជាកូនស្រី​បង្កើត​របស់​លោក​ឆែម សាវុធទេ (Videos)

ព័ត៌មានជាតិ3 hours ago

អ្នក​ពាក់ព័ន្ធ​ដោយផ្ទាល់និងប្រយោល ក្នុងព្រឹត្តិការណ៍​២៨​វិច្ឆិកា នៅ​ខេត្តកំពង់ចាម មានចំនួន៣៣នាក់

ព័ត៌មានជាតិ3 hours ago

លោកស្រី ឱ វណ្ណឌី​ន ​៖ ​សូមអ្នក​ដែល​ប៉ះពាល់​ផ្ទាល់​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​សូម​ឲ្យ​មាន​ភាពស្មោះត្រង់​

ព័ត៌មានជាតិ4 hours ago

BREAKING ៖ សម្តេច​តេ​ជោ សម្រេច​បញ្ចេញ​ម៉ាស​២​លាន​ដោយ​១​លាន​សម្រាប់​ភ្នំពេញ និង​១​លាន​សម្រាប់​ខេត្តសៀមរាប​

ព័ត៌មានជាតិ5 hours ago

លោក​ហ៊ុន​ ម៉ា​នី​ ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩

ព័ត៌មានពេញនិយម