Connect with us

ព័ត៌មានអន្ដរជាតិ

Trump រិះរកមធ្យោបាយវាយប្រហារលើរោងចក្រនុយក្លេអ៊ែរដ៏សំខាន់របស់អ៊ីរ៉ង់ នៅសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតី

បានផុស

នៅ

បើយោងតាមការចុះផ្សាយរបស់កាសែត New York Times បានឲ្យដឹងថា ទីប្រឹក្សារបស់លោកប្រធានាធិបតី Donald Trump ទំនងជាបានបដិសេធមិនឲ្យគាត់ចេញបញ្ជាឲ្យយោធាធ្វើការវាយប្រហារលើអ៊ីរ៉ង់ ដោយព្រមានថា វានឹងបង្កើនជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតីរបស់លោក Trump ។

ដោយដកស្រង់សម្ដីអតីតមន្ត្រីអាមេរិក កាសែត New York Times បានរាយការណ៍ថា លោក Donald Trump កំពុងរិះរកការវាយប្រហារទៅលើ “ទីតាំងនុយក្លេអ៊ែរដ៏សំខាន់” របស់អ៊ីរ៉ង់នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ លោក Trump បានសួរទៅកាន់ទីប្រឹក្សារបស់លោកថាតើលោកមានជំរើសបែបនេះដែរឬទេ អំឡុងកិច្ចប្រជុំមួយនៅឯការិយាល័យ Oval កាលពីថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីប្រឹក្សាដែលក្នុងនោះមានអនុប្រធានាធិបតីអាមេរិកលោក Mike Pence រដ្ឋមន្រ្តីក្រសួងការបរទេស Mike Pompeo រដ្ឋមន្រ្តីក្រសួងការពារជាតិ Christopher Miller និង​ប្រធាន​អគ្គ​សេនាធិការ​ចម្រុះ​លោក Mark Milley ត្រូវបានគេរាយការណ៍ថាបានបដិសេធលោក Trump ពីការវាយប្រហារនេះ ដោយសម្តែងការព្រួយបារម្ភថា វានឹងបង្កើនជម្លោះកាន់តែធំនៅក្នុងសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតីរបស់លោក Trump” ។

របាយការណ៍នេះបានលេចចេញ ចំពេលមានការចោទប្រកាន់ថាលោក Trump កំពុងប៉ុនប៉ងបំផ្លាញរដ្ឋបាលរបស់លោក Joe Biden ខណៈប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកបានប្រកាសថាជាប្រធានាធិបតីជាប់ឆ្នោតនៅសេតវិមាន ទោះបីជាលទ្ធផលនៃការបោះឆ្នោតផ្លូវការនៅតែមិនត្រូវបានប្រកាសក៏ដោយ ខណៈលោក Trump បដិសេធមិនព្រមទទួលស្គាល់លទ្ធផលនេះនោះទេដោយអះអាងថា ការបោះឆ្នោតនេះត្រូវបានគេបន្លំសន្លឹកឆ្នោត ។

យោងតាមកាសែត New York Times បានឲ្យដឹងថា ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ប្រសិនបើត្រូវបានធ្វើឡើងមែននោះ វាពិតជានឹងផ្តោតគោលដៅទៅលើរោងចក្រ Natanz ដែលជារោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ដែលជាទូទៅត្រូវបានគេចាត់ទុកថាជាទីតាំងកណ្តាលសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ។

កិច្ចប្រជុំនៅការិយាល័យ Oval ត្រូវបានគេដឹងថាធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានរាយការណ៍អំពីការកើនឡើងគួរឲ្យកត់សម្គាល់នៃឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ធំជាង ១២ ដងច្រើនជាងការអនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលលោក Trump បានដកខ្លួនចេញជាឯកតោភាគីនៅឆ្នាំ ២០១៨ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ត្រាំ គ្រោងបញ្ជាឲ្យដកទ័ពបន្ថែមទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់

ចុចអាន ៖ បៃដិន ព្រមានថា ប្រជាជនអាមេរិកកាន់តែច្រើនអាចស្លាប់បើ ត្រាំ មិនសហការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម