ប៉េរូតែងតាំងប្រធានាធិបតីទីបី ក្នុងរយៈពេលមួយសប្តាហ៍ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ប៉េរូតែងតាំងប្រធានាធិបតីទីបី ក្នុងរយៈពេលមួយសប្តាហ៍

Published

on

សភាប្រទេសប៉េរូបានជ្រើសរើសប្រធានាធិបតីបណ្តោះអាសន្នថ្មីដែលជាប្រធានាធិបតីទី ៣ របស់ប្រទេសក្នុងរយៈពេលមួយសប្ដាហ៍នេះ ។

សមាជិកសភាលោក Francisco Sagasti ត្រូវបានជ្រើសរើសឲ្យកាន់កាប់អំណាចនៅពេលមានភាពចលាចលផ្នែកនយោបាយសម្រាប់ប្រទេសប៉េរូ ។ ភាពច្របូកច្របល់បានចាប់ផ្តើមនៅពេលដែលសភាបណ្តេញប្រធានាធិបតីដ៏មានប្រជាប្រិយភាពលោក Martin Vizcarra ជុំវិញការចោទប្រកាន់ពីបទអំពើពុករលួយកាលពីថ្ងៃចន្ទសប្តាហ៍មុន ។

ក្រោយមកលោក Manuel Merino ដែលដឹកនាំសភាមិនផ្លូវការរបស់ប៉េរូបានចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ននៅថ្ងៃបន្ទាប់ ។ ប៉ុន្តែប្រជាជនប៉េរូបានធ្វើបាតុកម្មយ៉ាងច្រើនដដែរដើម្បីធ្វើការតវ៉ាប្រឆាំងនឹងកង្វះតម្លាភាពក្នុងការចោទប្រកាន់លើលោក Vizcarra ។ លោក Merino បានលាឈប់ពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានកាន់តំណែងបានតែ ៥ ថ្ងៃប៉ុណ្ណោះ ។

លោក Sagasti ត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតដោយសភាកាលពីថ្ងៃចន្ទ ។ គាត់ត្រូវបានគេនិយាយថាជាចំណាប់ខ្មាំងម្នាក់ដែលត្រូវបានចាប់ អំឡុងការឡោមព័ទ្ធទីស្នាក់ការផ្លូវការរបស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅរដ្ឋធានីលីម៉ា នាឆ្នាំ ១៩៩៦ ។

លោក Sagasti ជាសមាជិករបស់គណបក្សតែមួយជាមួយប្រធានាធិបតី Vizcarra ដែលត្រូវបានបណ្តេញចេញ ។ ប៉ុន្តែគណបក្សនេះមានសម្លេងភាគតិចប៉ុណ្ណោះនៅក្នុងសភាដែលមានតែ ៩ អាសនៈក្នុងចំណោម ១៣០ អាសនៈនៅក្នុងសភា ។

គួរបញ្ជាក់ថា ប្រទេសប៉េរូគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ ខណៈបេក្ខជនម្នាក់ដែលគេរំពឹងថានឹងជាប់ឆ្នោតគឺលោកស្រី Keiko Fujimori ជាកូនស្រីច្បងរបស់អតីតប្រធានាធិបតី Alberto Fujimori ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កាន់តំណែងមិនដល់មួយសប្តាហ៍ផង ប្រធានាធិបតីប៉េរូចុះចេញវិញ

ចុចអាន ៖ ប៉ូលិសប៉េរូប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្ក្រាបក្រុមបាតុករ ក្រោយមានការតវ៉ាជាបន្តបន្ទាប់

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ15 mins ago

សារព័ត៌មានអាជីពគួរតែទទួ​ល​បានការគាំទ្រ ព្រោះហេតុ​ផល​​ទាំងនេះ

កីឡា23 mins ago

​រៀបចំ​ប្រកួត​ពានរង្វាន់​កម្តៅ​សាច់ដុំ មុន​លី​គ​កំពូល​កម្ពុជា ដំណើរការ​រដូវ​កាល​ថ្មី​

ព័ត៌មានអន្ដរជាតិ27 mins ago

លោក ចូ បៃដិន ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរទៅស្បថចូលកាន់តំណែង ដោយព្រួយបារម្ភពីសន្តិសុខ

សេចក្ដីជូនដំណឹង30 mins ago

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន នាឱកាសរំលឹកខួប ៣៦ឆ្នាំ ក្នុងមុខតំណែងនាយករដ្ឋមន្ដ្រី

សេចក្ដីជូនដំណឹង39 mins ago

ឯកឧត្តម សុខ​ សម្បត្ដិ ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេ​ជោ ហ៊ុន សែន នាឱកាស​ខួប​ ៣៦​ឆ្នាំ ក្នុងមុខតំណែង​​នាយករដ្ឋមន្ត្រី

ព័ត៌មានពេញនិយម