ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកជំរុញឲ្យលោក Trump ចែករំលែកទិន្នន័យជំងឺកូវីដ ១៩ ដល់លោក Biden – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិកជំរុញឲ្យលោក Trump ចែករំលែកទិន្នន័យជំងឺកូវីដ ១៩ ដល់លោក Biden

Published

on

គ្រូពេទ្យ និងគិលានុបដ្ឋាយិកាអាមេរិកនៅក្នុងលិខិតមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី ១៧ ខែវិច្ឆិកា បានទទូចដល់រដ្ឋបាលលោក Trump ឲ្យចែករំលែកទិន្នន័យសំខាន់ៗរបស់ជំងឺកូវីដ ១៩ ជាមួយក្រុមរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden ដើម្បីចៀសវាងការពន្យារពេលដែលមិនចាំបាច់ក្នុងការដោះស្រាយរោគរាតត្បាតមួយនេះ ។

សមាជិកនៃសមាគមវេជ្ជសាស្ត្រជាច្រើនបានធ្វើការអង្វរសុំកិច្ចសហប្រតិបត្តិការនេះពោលមួយថ្ងៃបន្ទាប់ពីលោក Biden បានព្រមានថា “មនុស្សកាន់តែច្រើនអាចនឹងស្លាប់” ប្រសិនបើប្រធានាធិបតី Donald Trump នៅបន្តរារាំងដំណើរការផ្ទេរអំណាច បន្ទាប់ពីការបរាជ័យរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា ។

ក្រុមមន្រ្តីសុខាភិបាលបានព្រមានថា រដូវរងារអាចនឹងកើតមានរលកថ្មីនៃការស្លាប់ ដោយសារជំងឺកូវីដ ១៩ ជាមួយនឹងការរាលដាលពាសពេញសហគមន៍នៅទូទាំងប្រទេស និងមន្ទីរពេទ្យនៅកម្រិតកំណត់ត្រាមិនធ្លាប់មាន ។

នៅក្នុងលិខិតនោះបាននិយាយថា “ព័ត៌មានពិត និងព័ត៌មានជាក់ស្តែងស្តីពីការផ្គត់ផ្គង់ការព្យាបាល ការធ្វើតេស្ត ឧបករណ៍ការពារខ្លួន ឧបករណ៍ជំនួយខ្យល់ដកដង្ហើម គ្រែមន្ទីរពេទ្យ និងកម្លាំងពលកម្មដើម្បីរៀបចំផែនការសម្រាប់ការដាក់ពង្រាយប្រដាប់ប្រើប្រាស់របស់ជាតិបន្ថែមទៀតចាំបាច់ត្រូវចែករំលែកដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ។

រដ្ឋចំនួន ៤១ នៃសហរដ្ឋអាមេរិកបានរាយការណ៍ថាមានការកើនឡើងនូវចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងខែវិច្ឆិកា ខណៈ ២០ រដ្ឋបានកើនឡើងនូវការស្លាប់ និង ២១ រដ្ឋបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅលើពិភពលោកនៃករណីឆ្លងជំងឺកូវីដ ១៩ ដោយមានករណីឆ្លងចំនួន ១១,៦៩៥,៧១១ ករណី និងមានអ្នកស្លាប់ ២៥៤,២៥៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ សមាជិកព្រឹទ្ធសភាវ័យចំណាស់ម្នាក់មកពីគណបក្សលោក Trump ធ្វើតេស្តវិជ្ជមានកូវីដ ១៩

ចុចអាន ៖ មន្ត្រីដែលនិយាយថា គ្មានភស្តុតាងអំពីការក្លែងបន្លំសន្លឹកឆ្នោតត្រូវលោកTrump បណ្តេញចេញពីតំណែង

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement
ព័ត៌មានអន្ដរជាតិ37 mins ago

Breaking News! វៀតណាមក៏រាយការណ៍ករណីឆ្លងកូវីដក្នុងសហគមន៍លើកដំបូងដែរ ក្រោយស្ងាត់ជិត៣ខែ

ព័ត៌មានជាតិ1 hour ago

អភិបាលស្រុក​សំរោង​ចុះ​ពិនិត្យ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង ១០០០​ម៉ែត្រ​

ព័ត៌មានជាតិ1 hour ago

រដ្ឋបាល​រាជធានី​ភ្នំពេញ ​ណែនាំ​១០​ចំណុច​ដល់​រដ្ឋបាល​ខ​ណ្ឌ​ទាំង​១៤ ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ កូ​វីដ​-១៩

ព័ត៌មានជាតិ2 hours ago

ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងយុត្តិធម៌​ទាំងអស់ ពុំមាន​នរណា​ឆ្លង Covid-19 នោះទេ

ព័ត៌មានជាតិ2 hours ago

ពលរដ្ឋ​ដែល​សង្ស័យ​ខ្លួន​ជាប់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨វិច្ឆិកា ៩២នាក់​នៅ​បាត់​ដំបង ស្ម័គ្រ​ចិត្ត​មក​ធ្វើ​តេស្ត

ព័ត៌មានពេញនិយម