សមាជិកព្រឹទ្ធសភាអាមេរិកព្យាយាមបញ្ឈប់កិច្ចប្រឹងប្រែងលក់អាវុធរបស់លោក Trump ដល់អារ៉ាប់រួម – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិកព្យាយាមបញ្ឈប់កិច្ចប្រឹងប្រែងលក់អាវុធរបស់លោក Trump ដល់អារ៉ាប់រួម

Published

on

សមាជិកព្រឹទ្ធសភាអាមេរិក ៣ រូបបាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងណែនាំច្បាប់ដើម្បីព្យាយាមបញ្ឈប់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក Trump ក្នុងការលក់យន្តហោះដ្រូនតម្លៃជាង ២៣ ពាន់លានដុល្លារ និងប្រព័ន្ធអាវុធដទៃទៀតទៅឲ្យប្រទេសអារ៉ាប់រួម មុនពេលដែលគាត់ត្រូវចាកចេញការិយាល័យនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ។

សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Bob Menendez និងលោក Chris Murphy និងសមាជិកព្រឹទ្ធសភាសាធារណរដ្ឋលោក Rand Paul នឹងណែនាំនូវដំណោះស្រាយចំនួន ៤ ដាច់ដោយឡែកពីគ្នានៃការមិនយល់ព្រមចំពោះផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការលក់យន្តហោះដ្រូន យន្តហោះចម្បាំង F-35 និងមីស៊ីលបាញ់ពីលើអាកាស និងមីស៊ីលផ្សេងទៀតដែលមានតម្លៃជាង ២៣ ពាន់លានដុល្លារទៅឲ្យអារ៉ាប់រួម ។

ការលក់ដ៏ច្រើននេះអាចផ្លាស់ប្តូរតុល្យភាពអំណាចនៅមជ្ឈឹមបូព៌ា ហើយសមាជិកសភាបានធ្វើខុសលើការប៉ុនប៉ងរបស់រដ្ឋបាលលោក Trump ដើម្បីជំរុញការលក់នេះដោយបានផ្ញើសេចក្តីជូនដំណឹងជាផ្លូវការទៅសភាកាលពីសប្តាហ៍មុន ។

សមាជិកសភាជាច្រើនមានការព្រួយបារម្ភផងដែរអំពីថាតើប្រទេសអារ៉ាប់រួមនឹងប្រើប្រាស់អាវុធទាំងនេះក្នុងការវាយប្រហារដែលនឹងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅក្នុងប្រទេសយេម៉ែនដែលសង្គ្រាមស៊ីវិលត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ។

នៅពេលកិច្ចព្រមព្រៀងត្រូវបានប្រកាសអង្គការលើកលែងទោសអន្តរជាតិបានព្រមានថា អាវុធទាំងនេះនឹងត្រូវប្រើសម្រាប់ការវាយប្រហារដែលរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនិងបណ្ដាលមានការស្លាប់ក៏ដូចជាធ្វើឲ្យជនស៊ីវិលយេម៉ែនរាប់ពាន់នាក់រងរបួស ។

គួរបញ្ជាក់ថា ការលក់នេះរួមមានអាវុធមកពីក្រុមហ៊ុន General Atomics យន្តហោះចម្បាំង F-35s របស់ក្រុមហ៊ុន Lockheed Martin Corp និងមីស៊ីលផលិតដោយក្រុមហ៊ុន Raytheon ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ មានសង្ឃឹមហើយ! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer និង BioNTech អាចដាក់ឲ្យប្រើប្រាស់មុនបុណ្យណូអែល

ចុចអាន ៖ អ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋអាមេរិកកើនលើស ២៥ ម៉ឺននាក់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម