Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់បន្ថែមនាវាចម្បាំងទៅកាន់ទ័ពជើងទឹក ស្របពេល Trump ពិចារណាវាយប្រហាររោងចក្រនុយក្លេអ៊ែរ

បានផុស

នៅ

មន្រ្តីយោធាអ៊ីរ៉ង់អះអាងថា ប្រទេសនេះបានពង្រឹងកងទ័ពជើងទឹករបស់ខ្លួនជាមួយនឹងការដាក់បន្ថែមនាវាចម្បាំងថ្មីដែលមានសមត្ថភាពដឹកយន្តហោះចម្បាំង យន្តហោះដ្រូន ឧទ្ធម្ភាគចក្រ និងមីស៊ីលជាដើម ។

អង្គភាពឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា នាវា Shahid Roudaki ដែលមានប្រវែង ១៥០ ម៉ែត្របានត្រៀមរួចរាល់ដើម្បីបំពេញរាល់បេសកកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសអំពីការបន្ថែមកងនាវាថ្មីនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុងតេអេរ៉ង់បានព្រមានក្រុងវ៉ាស៊ីនតោនថា ខ្លួននឹងត្រូវឆ្លើយតបជាមួយនឹងការកម្ទេចណាមួយ ក្រោយមានសេចក្តីរាយការណ៍ថាប្រធានាធិបតីអាមេរិក Donald Trump បានពិចារណាការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក Ali Rabiei បាននិយាយថា “រាល់សកម្មភាពប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ប្រាកដជាប្រឈមនឹងការឆ្លើយតបយ៉ាងខ្លាំងក្លាទៅវិញ” ។

អត្ថបទមួយរបស់កាសែត New York Times បានលើកឡើងថា មន្រ្តីអាមេរិករួមទាំងអនុប្រធានាធិបតី Mike Pence បានជជែកជាមួយលោក Trump ពីសកម្មភាពយោធាដែលអាចរាប់បញ្ចូលទាំងគោលដៅទៅលើទីតាំងកែច្នៃសារធាតុអ៊ុយរ៉ានីញ៉ូមដ៏សំខាន់របស់អ៊ីរ៉ង់គឺរោងចក្រ Natanz ។

យោងតាមរបាយការណ៍ថ្មីៗនេះរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់បានចាប់ផ្តើមបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមនៅឯរោងចក្រក្រោមដីមួយនៅទីតាំងនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ Trump រិះរកមធ្យោបាយវាយប្រហារលើរោងចក្រនុយក្លេអ៊ែរដ៏សំខាន់របស់អ៊ីរ៉ង់ នៅសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតី

ចុចអាន ៖ អ៊ីរ៉ង់នៅតែបន្តរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រោយស្ដុកសារធាតុអ៊ុយរ៉ានីញ៉ូមលើសកម្រិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម