ហុងគ្រី ជាប្រទេសអ៊ឺរ៉ុបដំបូងគេទទួលវ៉ាក់សាំង Sputnik V របស់រុស្ស៊ី (មានវីដេអូ) – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ហុងគ្រី ជាប្រទេសអ៊ឺរ៉ុបដំបូងគេទទួលវ៉ាក់សាំង Sputnik V របស់រុស្ស៊ី (មានវីដេអូ)

Published

on

ហុងគ្រីបានក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបដែលទទួលបានវ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ី ខណៈហិបផ្ទុកដបវ៉ាក់សាំងបានទៅដល់ទីក្រុង Budapest ហើយត្រូវបានប្រគល់ទៅឲ្យគ្រូពេទ្យហុងគ្រី ។

ទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមនៃវ៉ាក់សាំង Sputnik V បានប្រកាសប្រគល់វ៉ាក់សាំងដល់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ ។

រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីលោក Peter Szijjarto បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា “វ៉ាក់សាំងដែលផលិតនៅប្រទេសរុស្ស៊ីបានមកដល់ទីក្រុង Budapest” ។

លោករដ្ឋមន្រ្តីបាននិយាយថា “ឥឡូវនេះវាគឺជាវេនរបស់អ្នកជំនាញហុងគ្រីដើម្បីសិក្សាវ៉ាក់សាំងនេះ” ។ លោកបន្ថែមថា “វានឹងជួយពួកគេធ្វើការសម្រេចចិត្តដែលមានព័ត៌មានច្រើនបំផុត ហើយប្រទេសទាំងពីរកំពុងពិចារណាលើការផលិតវ៉ាក់សាំងរួមគ្នានៅប្រទេសហុងគ្រី” ។

រុស្ស៊ីគឺជាប្រទេសដំបូងគេដែលបានចុះបញ្ជីវ៉ាក់សាំងកូវីដ ១៩ Sputnik V កាលពីខែកញ្ញា ។ នៅដើមខែវិច្ឆិកា ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយនេះបាននិយាយថា វាបានបង្ហាញពីប្រសិទ្ធភាព ៩២ ភាគរយបន្ទាប់ពីលទ្ធផលបឋមនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ ទ្រង់ទ្រាយធំ ។

ទន្ទឹមនោះនៅខាងក្រៅទ្វីបអឺរ៉ុបប្រទេសរុស្ស៊ីក៏បានធ្វើការចរចាជាមួយដៃគូដ៏មានសក្តានុពលជាច្រើនផ្សេងទៀតសម្រាប់ការអភិវឌ្ឍ និងផលិតវ៉ាក់សាំងនេះផងដែររួមមានប្រទេសឥណ្ឌា ម៉ិកស៊ិក ប្រេស៊ីល អាហ្ស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងបេឡារុស្ស ជាដើម ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អ្នកតំណាង WHO ប្រចាំប្រទេសរុស្ស៊ីមានសុទិដ្ឋិនិយមអំពីការអនុម័តវ៉ាក់សាំងកូវីដ Sputnik V

ចុចអាន ៖ មានសង្ឃឹមហើយ! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer និង BioNTech អាចដាក់ឲ្យប្រើប្រាស់មុនបុណ្យណូអែល

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម