កោះតៃវ៉ាន់ចាប់ផ្តើមសាងសង់កងនាវាមុជទឹកថ្មីនៅសប្តាហ៍ក្រោយ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

កោះតៃវ៉ាន់ចាប់ផ្តើមសាងសង់កងនាវាមុជទឹកថ្មីនៅសប្តាហ៍ក្រោយ

Published

on

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់នឹងចាប់ផ្តើមធ្វើការសាងសង់នាវាមុជទឹកថ្មីមួយគ្រឿងក្នុងចំណោម ៨ គ្រឿងនៅសប្តាហ៍ក្រោយ ។

បច្ចុប្បន្នកោះតៃវ៉ាន់មាននាវាមុជទឹកចំនួន ៤ គ្រឿង ខណៈនាវាមុជទឹកដែលសាងសង់ថ្មីនេះត្រូវគេរំពឹងថានឹងចូលបម្រើវិស័យការពារជាតិនៅចុងឆ្នាំ ២០២៤ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យការិយាល័យប្រធានាធិបតីលោក Xavier Chang បាននិយាយថា កម្មវិធីនេះគឺជាផ្នែកសំខាន់មួយនៃការធ្វើទំនើបកម្មយោធារបស់ប្រធានាធិបតី Tsai Ing-wen ។

លោក Chang បាននិយាយថា “នេះតំណាងឲ្យព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងផែនការផលិតនាវាមុជទឹកជាតិ” ។ លោកបន្តថា លោកស្រី Tsai គ្រោងនឹងចូលរួមក្នុងពិធីនេះនៅថ្ងៃអង្គារសប្ដាហ៍ក្រោយដើម្បីចាប់ផ្តើមការងារសាងសង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ តៃវ៉ាន់ផ្អាកការហោះហើរយន្តហោះចម្បាំង F-16 បន្ទាប់ពីគ្រោះថ្នាក់លើកទី ២ ក្នុងរយៈពេលមិនដល់មួយខែផង

ចុចអាន ៖ មេបញ្ជាការទ័ពអាកាសតៃវ៉ាន់ចូលរួមក្នុងការហោះហើរសាកល្បងយន្តហោះ F-5 ក្រោយជួបហេតុការណ៍ដ៏អាក្រក់

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម