សហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា Open Skies ជាផ្លូវការ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា Open Skies ជាផ្លូវការ

Published

on

ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាបើកចំហមេឃ (Open Skies) ដែលការចាកចេញនេះបានកើតឡើង៦ខែបន្ទាប់ពីលោកប្រធានាធិបតី Donald Trump ប្រកាសពីការសម្រេចចិត្តរបស់គាត់។

អ្នកនាំពាក្យ Cale Brown បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ សហរដ្ឋអាមេរិកបានអនុវត្តសិទ្ធិរបស់ខ្លួនដោយយោងតាមកថាខ័ណ្ឌទី២នៃមាត្រាទី១៥របស់សន្ធិសញ្ញា Open Skies ដោយផ្តល់សេចក្តីជូនដំណឹងដល់ភាគីសន្ធិសញ្ញានិងរដ្ឋជាភាគីទាំងអស់នៃសេចក្តីសម្រេចដកខ្លួនចេញពីសន្ធិសញ្ញានេះដោយមានប្រសិទ្ធិភាពក្នុងរយៈពេល៦ខែទៀតគិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ”។

សេចក្តីថ្លែងការណ៍បន្តថា “ពេល៦ខែកន្លងផុតទៅ ការដកខ្លួនរបស់សហរដ្ឋអាមេរិកនឹងចូលជាធរមានហើយសហរដ្ឋអាមេរិកលែងជារដ្ឋភាគីនៃសន្ធិសញ្ញា Open Skies ទៀតហើយ”។

សន្ធិសញ្ញានេះអនុញ្ញាតឲ្យប្រទេសនានាហោះហើរពីលើទឹកដីរបស់គ្នាទៅវិញទៅមកតាមជើងហោះហើរឈ្លបយកការណ៍យោធាដែលជាវិធានការមួយដើម្បីជួយជំរុញទំនុកចិត្តនិងបញ្ជាក់ថា គ្មានប្រទេសណាមួយកំពុងត្រៀមរៀបចំធ្វើសង្គ្រាមនោះទេ។

ប្រទេសចំនួន៣៤គឺជាភាគីនៃសន្ធិសញ្ញានេះរួមមានរុស្ស៊ី ទួរគី បណ្តាប្រទេសអឺរ៉ុបជាច្រើននិងកាណាដាផងដែរ។

សហរដ្ឋអាមេរិកបាននិយាយម្តងហើយម្តងទៀតថា ប្រទេសរុស្ស៊ីកំពុងរំលោភលើសន្ធិសញ្ញានេះចាប់តាំងពីឆ្នាំ២០១៧មក។

លោក Trump បានប្រកាសពីការសម្រេចដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីខែឧសភាដោយនិយាយថា “រុស្ស៊ីមិនគោរពតាមសន្ធិសញ្ញានេះទេដូច្នេះ យើងនឹងដកខ្លួនចេញ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុចអាន៖ តួនាទី​ដឹកនាំ​របស់​វៀតណាម​ ក្នុង​វេន​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍ ឬ​ហៅ​កាត់​ថា​ អាស៊ាន​ (ASEAN)

ចុចអាន៖ Joe Biden ប្រាប់ Suga អាមេរិកនឹងការពារកោះ Senkaku ពីការទាមទាររបស់ចិន

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម