ព័ត៌មានអន្ដរជាតិ
ក្រុមអាវលឿង ចាប់ផ្តើមចេញមុខតវ៉ា នាំឲ្យមានក្តីបារម្ភផ្ទុះហឹង្សាជាមួយក្រុមលទ្ធិប្រជាធិបតេយ្យ
នៅព្រឹកថ្ងៃសុក្រនេះ បក្ស Palang Pracharath Party (PPRP) របស់ប្រទេសថៃ ដែលគេស្គាល់ថា ជាក្រុមអាវលឿង ស្មោះស្ម័គ្ររបបរាជានិយមរបស់ប្រទេសនេះ បាននាំគ្នាចេញតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីការគាំទ្រពេញទំហឹងទៅរដ្ឋធម្មនុញ្ញថៃ ដែលអាស្រ័យរាជានិយម។

ការចាប់ផ្តើមចេញសកម្មភាពដើម្បីបង្ហាញពីការគាំទ្រពេញទំហឹងលើស្តេចថៃ កើតឡើងក្រោយបក្ស PPRP បញ្ចប់កិច្ចប្រជុំវិសាមញ្ញជាមួយសមាជិកបក្សរបស់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។
កញ្ញា Pailin Thiensuwan សមាជិកបក្សប្រចាំខេត្ត Samut Prakan និងជាអ្នកនាំពាក្យជំពប់ទី២ របស់បក្ស PPRP លើកឡើងថា ក្នុងកិច្ចប្រជុំកាលពីម្សិល គណកម្មាធិការបក្ស បានបញ្ជាក់ពីជំហររបស់ខ្លួន ប្តេជ្ញាគាំទ្ររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីកែលម្អសុខុមាលភាពប្រជាជន និងគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈបណ្តាញសមាជិកសភា ដរាបណាការផ្លាស់ប្តូរមិនត្រូវបានធ្វើឡើងចំពោះជំពូកទី ១ និងទី២ (បទបញ្ញត្តិទូទៅ និងតួនាទីព្រះមហាក្សត្រ) នៃធម្មនុញ្ញរបស់ថៃ។

ជាមួយគ្នានេះ សមាជិកបក្សទាំងអស់ ក៏ប្តេជ្ញាគាំទ្រទៅដល់នាយករដ្ឋមន្ត្រីយោធាថៃ លោក ប្រយុទ្ធ ចាន់អូចា និងសង្ឃឹមថា លោកនឹងអាចដោះស្រាយបញ្ហាជាតិនៅពេលនេះបាន។
នៅថ្ងៃសុក្រនេះ តាមបណ្តាខេត្តជាច្រើននៅប្រទេសថៃ ក្រុមអាវលឿងចាប់ផ្តើមធ្វើព្យុហយាត្រា ដើម្បីបង្ហាញពីការគាំទ្ររបបរាជានិយម ដោយភាគច្រើនសុទ្ធតែជាយុវវ័យ នាំឲ្យមានការបារម្ភថា ក្រុមតវ៉ាទាំងពីរភាគីអាចនឹងផ្ទុះអំពើហឹង្សា បើសិនជាមិនមានវិធានការទប់ស្កាត់ជាមុននោះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
អត្ថបទពាក់ព័ន្ធ៖

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា