ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដចំនួន២របស់ ថៃ ឈានដល់ដំណាក់កាលសាកល្បងលើមនុស្ស
កាលពីថ្ងៃចន្ទ វិទ្យាស្ថានវ៉ាក់សាំងជាតិថៃបានប្រកាសថា វ៉ាក់សាំងកូវីដចំនួន២ក្នុងចំណោម៧ត្រូវបានសាកល្បងដោយជោគជ័យលើសត្វហើយកំពុងឈានទៅរកការសាកល្បងលើមនុស្ស។
លោកវេជ្ជបណ្ឌិត Nakorn Premsri នាយកវិទ្យាស្ថាននេះបាននិយាយថា វ៉ាក់សាំងទាំងពីរដែលចូលក្នុងការសាកល្បងដំណាក់កាលទី២លើមនុស្សគឺវ៉ាក់សាំង mRNA ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវវ៉ាក់សាំង Chula (Chula VRC) និងវ៉ាក់សាំង DNA ដែលបង្កើតឡើងដោយក្រុមហ៊ុន BioNet-Asia។
Chula VRC រំពឹងថា វ៉ាក់សាំង mRNA របស់ខ្លួននឹងចូលដល់ដំណាក់កាលសាកល្បងលើមនុស្សនៅថ្ងៃទី១៩ខែមេសាឆ្នាំក្រោយ។
វ៉ាក់សាំង mRNA នឹងត្រូវធ្វើតេស្តដំបូងលើអ្នកស្ម័គ្រចិត្តចំនួន៧២នាក់ហើយប្រសិនបើការធ្វើតេស្តជោគជ័យ មជ្ឈមណ្ឌល Chula នឹងចូលដល់ការសាកល្បងមនុស្សដំណាក់កាលទី២លើមនុស្ស៦០០នាក់។
ជាមួយគ្នានេះដែរ វ៉ាក់សាំង៥ផ្សេងទៀតកំពុងត្រូវបានធ្វើតេស្តលើសត្វ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ វ៉ាក់សាំងកូវីដរបស់សាកលវិទ្យាល័យ Oxford បង្ហាញប្រសិទ្ធភាពការពារកូវីដបាន ៧០ភាគរយ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង