Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ី ជីនពីង មិន​ព្រម​ឲ្យ​នរណាម្នាក់​មក​បំផ្លាញ​ការ​អភិវឌ្ឍន៍ និង​ប្រយោជន៍​ជាតិចិននោះឡើយ

បានផុស

នៅ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយ​នៅ​ថ្ងៃសុក្រ​នេះថា ប្រទេសចិន មិន​ព្រម​ឲ្យ​ប្រទេស​ណាមួយមក​បំផ្លិច​បំផ្លាញ​ផល​ប្រយោជន៍ និង​ការអភិវឌ្ឍន៍​របស់​ជាតិ​នោះ​ឡើយ ដោយ​បន្ថែម​ថា សូម្បី​តែ​ការ​គេង​បន្លំ​បន្តិច​បន្តួចក៏​មិន​អាច​កើត​ឡើង​បាន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ចេញពី​វិមាន​ប្រជាជន​ ក្នុងរដ្ឋធានី​ប៉េកាំង លោក ស៊ី លើក​ឡើង​ថា រាល់​សកម្មភាព​ដែលចាត់​ទុក​ជា​ឯកតោភាគីនិយម និង​ការគំរាម​កំហែង​ណាមួយ គឺ​មិន​អាច​ទៅរួច​ជាមួយ​ប្រទេស​លោក​បាន​ទេ ប៉ុន្តែ​នឹង​នាំ​ឲ្យអ្នក​ប្រព្រឹត្ត​ឆ្ពោះ​ទៅ​រក​ការវិនាសហិន​ហោច​នៅ​ទីបញ្ជប់។

បន្ថែម​ពី​លើ​នេះ លោក ស៊ី បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ធ្វើ​ទំនើប​កម្មឲ្យ​លឿន​បំផុត​ទៅ​លើ​វិស័យ​យោធា និង​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន ឲ្យស៊ីគ្នា​ទៅនិង​ការលើក​ឡើង​របស់លោក​ថ្មីៗ​នេះ ឲ្យ​កង​យោធា​ចិន ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម។

ការ​ថ្លែង​របស់​បុរសមាន​ឥទ្ធិពល​បំផុត​របស់​ចិន​នៅ​ពេល​នេះ ធ្វើ​ឡើង​ចំ​ថ្ងៃ​គម្រប់​ខួប​ ៧០ឆ្នាំ នៃ​ការបញ្ជូន​កង​ទ័ព​ស្ម័គ្រចិត្ត​ចិន ទៅ​ការន់ឧបទ្វីបកូរ៉េ ដើម្បី​ជួយ​ដល់​កូរ៉េខាងជើង ប្រយុទ្ធប្រឆាំងជាមួយកងទ័ព​អង្គការ​សហប្រជាជាតិ និង​កូរ៉េខាងត្បូង ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក អំឡុង​សង្គ្រាម​កូរ៉េឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣។

នៅ​កូរ៉េខាងជើង​ឯណោះ​វិញ ប្រមុខរដ្ឋ គីម ជុង​អ៊ុន ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​លាន​គោរព​វិញ្ញាណក្ខន្ធកង​ទ័ព​ក្រហម​ចិន ដែល​បាន​ពលីជីវិត​ជួយ​ដល់​កូរ៉េខាងជើង​ដូចគ្នា៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

អត្ថបទពាក់ព័ន្ធ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម