Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Moderna ដាក់ពាក្យសុំអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនជាបន្ទាន់ក្រោយការធ្វើតេស្តបង្ហាញប្រសិទ្ធភាពលើស៩៤ភាគរយ

បានផុស

នៅ

ក្រុមហ៊ុន Moderna កំពុងដាក់ពាក្យស្នើសុំការអនុម័តបទប្បញ្ញត្តិនៅសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបសម្រាប់វ៉ាក់សាំងកូវីដរបស់ខ្លួនដើម្បីប្រើប្រាស់ជាទូទៅ។

និយតករនឹងពិនិត្យមើលទិន្នន័យសាកល្បងសម្រាប់វ៉ាក់សាំង mRNA ហើយសម្រេចថាតើវាមានសុវត្ថិភាពនិងប្រសិទ្ធភាពគ្រប់គ្រាន់សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ដែរឬអត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពលើស៩៤ភាគរយក្នុងការការពារមនុស្សពីការធ្លាក់ខ្លួនឈឺជាមួយជំងឺកូវីដ១៩។

ក្រុមហ៊ុន Moderna និយាយថា ខ្លួនសង្ឃឹមថានឹងទទួលបានការយល់ព្រមពីចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ។ ឥឡូវនេះ ទិន្នន័យសាកល្បងពីអ្នកស្ម័គ្រចិត្តចំនួន៣០,០០០នាក់រួមទាំងក្រុមហានិភ័យខ្ពស់ដូចជាមនុស្សចាស់ផងដែរបានបង្ហាញថា វ៉ាក់សាំងនេះពិតជាដំណើរការបានល្អ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ EU ឈានដល់កិច្ចព្រមព្រៀងទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកមួយទៀត

ចុចអាន៖ ស្វែងយល់លម្អិតអំពីវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ដែលបង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម