ព័ត៌មានអន្ដរជាតិ
កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech
និយតករសុខភាពរបស់ប្រទេសកាណាដាបានយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech ដែលការផ្តល់ភ្លើងខៀវនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចាប់ផ្តើមការចាក់វ៉ាក់សាំងនេះ។

ទីភ្នាក់ងារសុខាភិបាលកាណាដាបានហៅការអនុញ្ញាតនេះថាជា “ព្រឹត្តិការណ៍ដ៏សំខាន់” មួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
ទីភ្នាក់ងារនេះបាននិយាយថា វ៉ាក់សាំងនេះបានបំពេញតាមតម្រូវការសុវត្ថិភាព ប្រសិទ្ធភាពនិងគុណភាពដ៏តឹងរ៉ឹងរបស់ខ្លួន។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Justin Trudeau បាននិយាយថា ប្រទេសកាណាដាគ្រោងនឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅ២៤៩,០០០ដូសក្នុងខែនេះ។
សរុបទៅ រដ្ឋាភិបាលកាណាដាបានទិញវ៉ាក់សាំងចំនួន២០លានដូសដែលគ្រប់គ្រាន់ក្នុងការចាក់ដល់មនុស្សចំនួន១០លាននាក់ហើយកំពុងពិចារណាទិញ៥៦លានដូសបន្ថែមទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឯកសារវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech ត្រូវបានគេលួច
ចុចអាន៖ អង់គ្លេស ប្រាប់កុំទាន់ឆោឡោបន្ទាប់ពីមនុស្ស២នាក់មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ