លោក Maduro ថា អ្នកវិទ្យាសាស្ត្រវ៉េណេហ្ស៊ុយអេឡាបានបង្កើតថ្នាំកម្ចាត់ជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធភាព ១០០ ភាគរយ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

លោក Maduro ថា អ្នកវិទ្យាសាស្ត្រវ៉េណេហ្ស៊ុយអេឡាបានបង្កើតថ្នាំកម្ចាត់ជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធភាព ១០០ ភាគរយ

Published

on

ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro បាននិយាយថា អ្នកវិទ្យាសាស្ត្រក្នុងតំបន់បានរៀបចំថ្នាំប្រឆាំងវីរុសដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ជំងឺកូវីដ ១៩ ដោយមិនបង្កផលប៉ះពាល់ឡើយ ។ លោកបាននិយាយថា ថ្នាំនេះនឹងត្រូវទទួលការបញ្ជាក់ពី WHO ។

លោក Maduro បាននិយាយកាលពីថ្ងៃអាទិត្យថា “ខ្ញុំចង់និយាយថា ប្រទេសវេណេហ្ស៊ុយអេឡាបានបង្កើតថ្នាំដែលបំផ្លាញ និងកម្ចាត់ជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធភាព ១០០ ភាគរយ” ។

លោកប្រធានាធិបតីបានកត់សម្គាល់ថា ថ្នាំនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេណេហ្ស៊ុយអេឡា (IVIC) ដែលបាននិងកំពុងធ្វើការព្យាបាលវីរុសដែលសម្លាប់មនុស្សជាច្រើនក្នុងរយៈពេល ៦ ខែកន្លងមកនេះ ។

ថ្នាំនេះត្រូវបានផ្អែកលើម៉ូលេគុលដាច់ដោយឡែកមួយដែលមានឈ្មោះថា TR-10 ហើយវានឹងប្រឆាំង ក៏ដូចជាបង្ហាញពីប្រសិទ្ធភាពពិតប្រាកដរបស់វា ។

លោក Maduro បាននិយាយថា ការសិក្សានេះត្រូវបានពិនិត្យដោយអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្ររួចហើយ ហើយនឹងត្រូវបង្ហាញទៅអង្គការសុខភាពពិភពលោក (WHO) ដើម្បីអាចផ្តល់សច្ចាប័នលើការរកឃើញរបស់ខ្លួន ។

នៅពេលដែលគាត់បានលើកឡើងពីរបកគំឃើញដ៏មានសក្តានុពលក្នុងការព្យាបាលជំងឺកូវីដ ១៩ លោក Maduro បាននិយាយថា វេណេហ្ស៊ុយអេឡាទន្ទឹងរង់ចាំការផ្តល់ការព្យាបាលដល់ពិភពលោកនេះដោយអបអរសាទរដល់វិទ្យាស្ថាន IVIC ជាមួយនឹងការចូលរួមចំណែកដ៏អស្ចារ្យសម្រាប់មនុស្សជាតិ  ។

វិទ្យាស្ថាននេះបានអះអាងថា ថ្នាំដែលទើបនឹងបង្កើតថ្មីមានសុវត្ថិភាពទាំងស្រុងក្នុងការប្រើប្រាស់ដោយមនុស្ស ខណៈដែលវិទ្យាស្ថាននេះអះអាងថា ថ្នាំនេះមិនប៉ះពាល់ដល់ម៉ូលេគុលដែលមានសុខភាពល្អនៅក្នុងខ្លួនទេ ហើយក៏មិនមានផលប៉ះពាល់អ្វីឡើយផងដែរ ។

ទន្ទឹមនោះកាលពីដើមខែនេះប្រទេសវេណេហ្ស៊ុយអេឡាបានក្លាយជាប្រទេសអាមេរិកឡាទីនដំបូងគេដែលបានទទួលវ៉ាក់សាំងរុស្ស៊ី Sputnik V ប្រឆាំងនឹងជំងឺកូវីដ ១៩ ។ មនុស្សប្រមាណ ២,០០០ នាក់ត្រូវបានគេរំពឹងថានឹងទទួលបានវ៉ាក់សាំងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាដែលជាផ្នែកមួយនៃការសាកល្បងព្យាបាលដំណាក់កាលទី ៣ ។ ថ្នាំនេះត្រូវបានចុះបញ្ជីនៅប្រទេសរុស្ស៊ីកាលពីខែសីហា ហើយបានក្លាយជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដំបូងគេក្នុងពិភពលោក៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ព្យុះ Molave បង្ខំឲ្យប្រជាជនហ្វីលីពីនរាប់ពាន់នាក់ជម្លៀសខ្លួន

ចុចអាន ៖ កូរ៉េខាងត្បូងបន្តកម្មវិធីចាក់វ៉ាក់សាំងផ្តាសាយ ទោះចំនួនអ្នកស្លាប់កើនឡើងក៏ដោយ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម