ព័ត៌មានអន្ដរជាតិ
ប៉ូលិសចូលបង្ក្រាបសង្វៀនជល់មាន់ តែត្រូវមាន់ដាក់មួយខ្នាយ ស្លាប់
មន្រ្តីប៉ូលិសហ្វីលីពីនម្នាក់បានហូរឈាមរហូតដល់ស្លាប់ បន្ទាប់ពីមាន់ជល់មួយក្បាលបានចាក់ចំភ្លៅ និងដាច់សរសៃខាងក្នុងរបស់គាត់ អំឡុងការវាយឆ្មក់លើព្រឹត្តិការណ៍ខុសច្បាប់មួយនេះនៅលើកោះ Northern Samar ។
លោកអនុសេនីយ៍ទោ Christian Bolok ត្រូវបានមាន់ចាក់ចំភ្លៅខាងឆ្វេងរបស់គាត់យ៉ាងធ្ងន់ធ្ងរ នៅពេលដែលគាត់ចាប់យកមាន់ជល់ដែលនៅតែមានខ្នាយជាប់នឹងជើងរបស់វា អំឡុងការវាយឆ្មក់កាលពីថ្ងៃចន្ទលើព្រឹត្តិការណ៍ខុសច្បាប់មួយនេះនៅទីក្រុង San Jose ។ ទោះបីជាគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះក៏ដោយក៏លោក Bolok ដែលមានតួនាទីជាមេប៉ូលិសក្រុងត្រូវបានគេប្រកាសថាបានស្លាប់នៅពេលមកដល់មន្ទីរពេទ្យដោយសារតែហូរឈាមខ្លាំងពេកពីមុខរបួសរបស់គាត់ ។
លោកវរសេនីយ៍ឯក Arnel Apud ស្នងការប៉ូលិសបានពណ៌នាពីឧប្បត្តិហេតុដ៏គួរឲ្យរន្ធត់នេះថាជា “ហេតុការណ៍អកុសល និងសំណាងអាក្រក់ដែលខ្ញុំមិនអាចពន្យល់បាន” ក្នុងសន្និសីទកាសែតនៅកោះ Northern Samar ។

ទន្ទឹមនោះបុរស ៣ នាក់ត្រូវបានចាប់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ហើយប៉ូលិសបានរឹបអូសមាន់ជល់ចំនួន ៧ ក្បាលរួមទាំងខ្នាយ និងប្រាក់ ៥៥០ ប៉េសូហ្វីលីពីន (១១ ដុល្លារ) ខណៈអ្នកចូលរួម ៣ នាក់ផ្សេងទៀតបានរត់គេចខ្លួន ។
បក្សីកីឡា ឬកីឡាជល់មាន់គឺជាឧស្សាហកម្មដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ និងជាកីឡាពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន ។ បុរសៗតែងតែភ្នាល់លើលទ្ធផលនៃការប្រកួតមាន់ជល់ ខណៈមានសង្វៀនចំនួន ២,៥០០ កន្លែងនៅទូទាំងប្រទេស ហើយមានមាន់ប្រមាណ ៣០ លានក្បាលបានងាប់ជារៀងរាល់ឆ្នាំដែលធ្វើឲ្យក្រុមសិទ្ធិសត្វមានកំហឹងយ៉ាងខ្លាំង ។
ទោះជាយ៉ាងណាក៏ដោយកីឡានេះត្រូវបានហាមឃាត់ដោយសារតែរោគរាតត្បាតនៃជំងឺកូវីដ ១៩ រួមជាមួយសកម្មភាពកម្សាន្តជាច្រើនទៀតផងដែរនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ព្យុះទីហ្វុង Molave សម្លាប់មនុស្សយ៉ាងតិច ៩ នាក់នៅហ្វីលីពីន មុនពេលធ្វើដំណើរទៅប្រទេសវៀតណាម
ចុចអាន ៖ ព្យុះ Molave បង្ខំឲ្យប្រជាជនហ្វីលីពីនរាប់ពាន់នាក់ជម្លៀសខ្លួន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ