ព័ត៌មានអន្ដរជាតិ
ផ្ទុះរោងចក្រផលិតផាវនៅឥណ្ឌាស្លាប់ ៣ នាក់ និងរបួសជាច្រើននាក់
ប៉ូលិសបាននិយាយនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះមួយនៅខាងក្នុងរោងចក្រផលិតផាវនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ។
ការផ្ទុះនេះបានកើតឡើងនៅទីក្រុង Kaptanganj ចម្ងាយប្រហែល ៣៣០ គីឡូម៉ែត្រពីភាគខាងកើតនៃ ទីក្រុង Lucknow រដ្ឋធានី Uttar Pradesh ។
មន្ត្រីប៉ូលិសម្នាក់បាននិយាយថា “នៅព្រឹកថ្ងៃពុធនេះការផ្ទុះមួយបានកើតឡើងនៅខាងក្នុងរោងចក្រផលិតកាំជ្រួចនៅក្នុងទីក្រុង Kaptanganj ។ មនុស្ស ៣ នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការផ្ទុះនេះ” ។
យោងតាមប៉ូលិសបានឲ្យដឹងថា ការផ្ទុះនេះបានធ្វើឲ្យរញ្ជួយដល់តំបន់ទាំងមូល និងធ្វើឲ្យខូចខាតផ្ទះសម្បែងដែលជិតនោះ ។ មន្ត្រីប៉ូលិសបាននិយាយទៀតថា យើងកំពុងព្យាយាមស្វែងរកមូលហេតុនៃការផ្ទុះនេះ ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ក្រុមប៉ូលិស និងអ្នកស្រុកបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដើម្បីបំពេញការងារជួយសង្គ្រោះ ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការផ្ទុះនេះបណ្តាលមកពីការលេចធ្លាយបំពង់ហ្គាស ខណៈការផ្ទុះនេះកើតឡើងជាធម្មតាទៅហើយនៅឯរោងចក្រផលិត និងហាងលក់កាំជ្រួចនៅប្រទេសឥណ្ឌា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ឥណ្ឌា អាមេរិក ជប៉ុន និងអូស្ត្រាលីចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចរទ្រង់ទ្រាយធំរួមគ្នា
ចុចអាន ៖ បុរស២នាក់សម្រុកចូលផ្ទះលោកយាយអាយុ៩០ឆ្នាំ ចាប់រំលោភបូកទាំងយប់
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ